អីយ៉ា! ដោយក្តីអាណិតអាសូរ! សម្តេច ក្រឡាហោម ស ខេង ឧបត្ថម្ភដល់ តារាសម្តែង លោក សំ តារាវុទ្ធី សម្រាប់ព្យាបាលជំងឺជាទឹកប្រាក់ចំនួន…

ជឿជាក់ថាប្រិយមិត្តបានទទួលជ្រាបហើយពីស្ថានភាពដ៏កំសត់របស់តារាសម្តែងជើងចាស់ ដែលបាត់មុខជាច្រើនឆ្នាំ គឺលោក សំ តារាវុទ្ធី
ដោយបានដឹងដំណឹងអំពីតារាសម្តែងរូបនេះភ្លាមថៅកែពេជ្រ ទ្រី ដាណា បានប្រកាសជួយភ្លាមៗផងដែរ ដោយមុននេះបន្តិចថៅកែពេជ្រ
ទ្រី ដាណា បានរៀបរាប់បែបនេះថា: ថវិកា 1000ដុល្លា របស់នាងខ្ញុំ និងស្វាមី បានផ្ញើជូនលោកពូ សំ តារាវុទ្ធី ដែលជាតារាសម្ដែងជើង
ចាស់ ធ្លាក់ខ្លួនឈឺធ្ងន់ នៅខេត្តតាកែវ😥😥 សង្ឃឹមថា អាចជួយសម្រួលការព្យាបាលបានខ្លះ។ អ្នកធ្លាប់តាមដានរឿងពីដើមច្រើន
ប្រហែលជាស្គាល់គាត់ តែបាត់គាត់នេះ គឺកំពុងសំងំឈឺនៅផ្ទះ។ អរគុណលោក អ៊ឹម ជីវ៉ា ដែលជួយនាំថវិកាទៅជួយភ្លាមៗ។ ដោយឡែក បើតាមគណនីផេក សិល្បករកម្ពុជា បានបង្ហោះថា៖ “តារាកំប្លែង នាយ ក្រឹម បានយកថវិការចំនួន ១០០០$ រដែលជាថវិការផ្ទាល់របស់សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ ឧបត្ថម្ភដល់ តារាសម្តែង លោក សំ តារាវុទ្ធី ដែលមានជំងឺមហារីកសួតធ្ងន់ធ្ងរ កំពុងសំរាកព្យាបាលនៅស្រុកកំណើតនៅភូមិ ជួស ឃុំជីខ្មារ ស្រុក ទ្រាំង ខេត្តតាកែវ ។
តារាកំប្លែងនាយក្រឹមបាននិយាយថា: សមានចិត្តមិនអាចកាត់ថ្លៃបាន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ នៅថ្ងែ23/12/2020
ដោយមានការអាណិតអាសូរ ដល់សិល្បះករជេីងចាស់មួយរូបឈ្មោះ សំ តារាវទ្ធី ដែលមានជម្ងឺប្រចាំកាយ (ជម្ងឺរបេង មហារីកសួត)កម្រិតធ្ងន់ សម្ដេច ក្រឡហោម ស ខេង នឹង លោកជំទាវ
បានផ្តល់ថវិការចំនួន1000$(មួយពាន់ដូល្លា)
ជួយរំលែកដល់ទុក្ខលំបាក និងបន្តថែព្យាបាលជម្ងឺដ៏កាចសាហាវនេះ។
ក្នុងនាមខ្ញុំជាតារាកំប្លែងមួយរូប ក៏ដូចជាសិល្បះខ្មែរទាំងអស់ សូមគោរពថ្លែងអំណរគុណ និងអរគុណដល់គុណូបការៈ របស់សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ បុត្រាបុត្រី ដែលតែងតែ
មេីលឃេីញនៅទុក្ខរំបាករបស់សិល្បះករ និង
ប្រជាជនទូទាំងប្រទេស។ ខ្ញុំសូមបួងសួងដល់វត្ថុ
សក្តិសិទ្ធ ក្នុងលោកតាមជួយបីបាច់ថែរក្សា
សម្ដេចនិងលោកជំទាវ។
អត្ថបទដោយ លោក អុឹម ជីវ៉ា”៕

Related posts

Leave a Comment