ឯកឧត្ដម ឃួង ស្រេង ព្រមាន ផ្សារណាអនុញ្ញាតឱ្យមានការកត់កន្ទុយលេខក្នុងផ្សារ ត្រូវដកប្រធានផ្សារចេញទោះមន្ត្រីខ្សែធំប៉ុណ្ណាក៏ដោយ ឱ្យតែពុករលួយកាង ពួកល្បែងខុសច្បាប់ និងគ្រឿងញៀន នឹងត្រូវប្រើអភិក្រមរបស់សម្ដេច វះកាត់ ដកចោលភ្លាមៗ លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក ដាក់បញ្ជាឱ្យកម្លាំងគណៈបញ្ជាការឯកភាពចុះបង្ក្រាបជាក់ស្ដែងតែម្ដងដោយឃាត់ខ្លួនមនុស្ស ៣ នាក់ និង ដកហូតទូរទស្សន៍ចំនួន ៣ គ្រឿង កំព្យូទ័រ ១ គ្រឿង ម៉ាស៊ីនព្រីនបុងចាក់ ១ គ្រឿង ។
ប្រតិបត្តិការការនេះ ធ្វើឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២០ នៅផ្ទះលេខ ៦៤ ផ្លូវលេខ ១៨៦ កែងនឹងផ្លូវលេខ ២៥៧ មូលដ្ឋានសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ៕