សួរច្រើនពេក! តារាកំប្លែង គ្រត លេងបង្ហាញផ្ទះដីចម្ការ យ៉ាងធំំ

កោះកុង៖ តារាកំប្លែងស្រីជើងចាស់អ្នកនាង គ្រត ជាសិល្បការិនីមួយរូបមានឈ្មោះល្បីល្បាញខ្លាំង ជាពិសេសតារារូបនេះ តែងតែធ្វើឲ្យទស្សនិកជនជាច្រើន ចាប់អារម្មណ៍ខ្លាំងសមត្ថភាពកំប្លែងតែម្ដង។ ម្យ៉ាងងតារារូបនេះ មានសម្ដីចាក់ទឹកមិនលិចនោះទេ ហើយរាល់ពាក្យពេចន៍ និងកាយវិការរបស់នាង មានភាពកំប្លុកកំប្លែងផងដែរ។
យ៉ាងណាមិញ ទោះបីចូលសិល្បៈយូរច្នាំតែនាងនៅតែអាច ធ្វើឲ្យអ្នកគាំទ្រស្រលាញ់ និងចូលចិត្ត គាំទ្រនៅស្នាដៃរបស់ខ្លួនមិនចាញ់ពេលមុនៗនោះទេ។ លើសពីនេះទៅទៀត បើក្រឡេកមកមើលជីវិតឯកជនវិញ ឃើញថាបច្ចុប្បន្នអ្នកនាង គ្រត រស់នៅយ៉ាងមានក្ដីសុខ ពោរពេញដោយសុភមង្គលខ្លាំង មិនតែប៉ុណ្ណោះ តារារូបនេះក៏កំពុងរស់នៅក្នុងជីវភាពធូរធា មានផ្ទះស្កឹមស្កៃថែមទៀងផង។ ក្នុងនោះដែរ គេសង្កេតឃើញការរស់នៅក្នុងគ្រួសារជាមួយនឹងស្វាមី និងកូនៗ ពិតជាយ៉ាងកក់ក្ដៅ មិនចាញ់ជីវិតប្ដីប្រពន្ធរបស់តារាផ្សេងៗទៀតនោះទេ។
ដោយឡែកថ្មីៗនេះ តារាកម្លែងអ្នកនាង គ្រត បានបង្ហោះរូបភាពបង្ហាញផ្ទះចម្ការរបស់ខ្លួននៅតំបន់អារ៉ែង ក្នុងខេត្តកោះកុងឲ្យមហាជនបានឃើញ។ ដោយផ្ទះម្ការរបស់តារាជើងចាស់រូបនេះ មានទេសភាពស្អាត ព្រមទាំងមានបរិយាកាសស្រស់ថ្លាគួរឲ្យចង់រស់នៅតែម្ដង ម្យ៉ាងមានដីធំទូលាយ និងដំណាំទៀតផង។ ជាពិសេសនាងបាននិយាយថា៖
គេ តែង សួរថា នៅអារ៉ែង បង មាន ចម្ការមែន? កុំ ឲ្យឆ្ងល់ នេះ មាន ដំណាំ ច្រើន មុខ ណាស់ តែ មាន មួយ ដេីម ៗ ដាំ គៀន ផ្ទះ ទុក គ្រាន់ បងប្អូន ទាំង អស់ គ្នា មក លេង #អារ៉ែង ឈាង ចូល មក លេង ផ្ទះ អូន ។
សម្ដីអ្នកនាង គ្រត
គួរបញ្ជាក់ផងដែរថា មូលហេតុដែលតារាកំប្លែងរូបនេះ បង្ហាញដីចម្ការរបស់ខ្លួន ក៏ព្រោះតែមានមហាជន និងអ្នកស្គាល់គ្នាសួរនាងពីរឿងដីសម្ការនៅតំបន់អារ៉ែងខេត្តកោះកុង ទើបតារារូបនេះ ព្រមបង្ហាញផ្ទះ និងដីសម្ការយ៉ាងដូច្នេះ៕

Related posts

Leave a Comment