កុំឲ្យពូកែជិះម៉ូតូកង់តែមួយពេក ចាប់ជេីងខ្លាំងខាងបង្ហោះម៉ូតូកង់១ ដែលបង្កភាពអនាធិបតេយ្យ បង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ

ការបើកបរយានជំនិះគ្រប់ប្រភេទដោយមិនគោរពច្បាប់ចរាចរណ៍ ជាអំពើដែលខុសនឹងច្បាប់ ធ្វើអោយប៉ះពាល់ដល់សន្តិសុខនិងដល់សង្គមជាខ្លាំង ដែលអំពើទាំងនេះរាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់ អនុវត្តទៅលើគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ។

សូមមាតា បិតា និងអាណាព្យាបាលទាំងអស់ត្រូវយកចិត្តទុកដាក់លើកូនចៅរបស់ខ្លួនទាំងអស់គ្នា ត្រូវឃ្លាំមើល តាមដាន អប់រំណែនាំនិងតំរង់ទិសអោយពួកគាត់ដើរទៅផ្លូវល្អ ដើម្បីជាធនធានដ៏មានប្រយោជន៍សម្រាប់សង្គមជាតិ និងក្រុមគ្រួសារ ។
ពួកគាត់ព្រមទទួលកំហុសក្នុងការបង្ហោះម៉ូតូតាមដងផ្លូវសាធារណ: និងបានធ្វើកិច្ចសន្យាចំពោះមុខសម្ថកិច្ច និងអាណាព្យាបាលរបស់ពួកគាត់ដើម្បីបញ្ឈប់រាល់ទង្វើរខុសដែលផ្ទុយនិងច្បាប់ ក៏ប៉ុន្តែពួកគាត់ក៏ស្ថិតនៅក្រោមការតាមដាននិងឃ្លាំមើលរបស់សម្ថកិច្ចជំនាញយើងបន្តទៀតដែរ ក្រែងពួកគាត់ប្រព្រឹត្តបទល្មើសផ្សេងៗទៀត ។

ប្រភព: អធិការដ្ឋាននគរបាលស្រុកឆ្លូង

Related posts

Leave a Comment