គួរឲ្យអាណិតណាស់ បើបងប្អូនណាត្រូវការ សូមជួយទិញគាត់ផង

តើអត្ថន័យពិត នៃជីវិតមួយ ដែលអាចយកឈ្នះនៃការតស៊ូតាមផ្លូវ​ប្រឈម​បាន វាផ្ទុយស្រឡះនិងជីវិតដែលល្ងីល្ងើយកការសប្បាយជាធំដូចម្តេច?

ពាក្យ “អត្ថន័យ” ជីវិតជានិមិត្តរូប និងជាចេតនាមួយអនុវត្តចំពោះក្រុមមនុស្ស​ដែលធ្វើឱ្យបង់ខាតពេលវេលា និង មិនដឹងរស់មកធ្វើអ្វី មានន័យថា ជីវិតគឺជៀសមិនរួចពីការតស៊ួ ទឹកគឺជៀសពីកើត​មិនរួចនៅពេលអុកស៊ីសែននិងអ៊ីដ្រូសែនជួបគ្នា ចំណែក​មនុស្សជាតិ គឺជាប្រភេទសត្វតែមួយគត់ដែលមានសមត្ថភាពក្នុងការបង្កើតអត្ថន័យផ្ទាល់ខ្លួនឱ្យដល់ជីវិត​របស់ខ្លួន។

ដំបូង​យើងគួររៀនពីពាក្យថា​ជីវិតឥតន័យ។

មនុស្សខ្លះគ្រាន់តែ​គេមិនស្រលាញ់ ឬគេរត់ចោលក៏ឱ្យជីវិតខ្លួនទៅជាឥតន័យ។ អ្វីក៏ដោយដែលអាចរកឃើញន័យ គឺអាចរើខ្លួន​ពី​សេចក្តីធុញថប់អស់សង្ឃឹមបាន។ មិនមានអត្ថន័យជាសកលនៃការ​រស់នៅ គឺបង្អួតគ្នាទេ​ ប៉ុន្តែ​មនុស្ស​ជាច្រើនបាន​រើសយកវិឌីនេះ មកកែ​បន្លំថាជិវិត​ខ្លួនជោគជ័យ។ សម្បកក្រៅមិនអាចបង្កើតអត្ថន័យពិតទេ ចុងក្រោយក៏ទៅគេចពួនយំ បាក់ទឹកចិត្ត​ម្នាក់ឯងស្ងាត់ៗ ។

ជាក់ស្តែងពីជីវិតពិតរបស់បងស្រីម្នាក់ ដែលមានពិការភាព តែនៅតែតស៊ូ ខិតខំទំនុកបំរុងគ្រួសារ ដោយជីវិតជាអ្នកចាក់រូបចាក់ មិនងាយស្រួលដូចការគិតឡើយ

នាងខ្ញុំ ជួន សុខា សូមជម្រាបសួrពុកម៉ែ មាមីង បងប្អូន ក្មួយៗ នាងខ្ញុំមានលក់រូបចាក់ស្អាតៗ ចាក់ដោយដៃនាងខ្ញុំផ្ទាល់ ។

ប្រសិនណាបើបងប្អូនមានចំណាប់អារម្មណ៍ចង់ជួយគាត់ អាចធ្វើការទំនាក់ទំនងបាន លេខទំនាក់ទំនង​ 099949398 0969949398

Related posts

Leave a Comment