ជិតដល់ថ្ងៃចូលរោងការ! សង្សារចាស់ មកពង្រត់កូនក្រមុំកូនស្រីទៅបាត់ ចំនែកអនាគតស្វាមី បែរជាប្រាប់បែបនេះថា….

នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ ប្ដីប្រពន្ធ២នាក់ បានរត់មកអោយអ្នកសារព័ត៌មានជួយ បង្ហោះផ្សាយ ថាមានករណីកូនស្រីរបស់គាត់ជិតដល់ថ្ងៃរៀបការហើយ ស្រាប់តែសង្សារចាស់ របស់នាងមកធ្វើការលួងលោមពង្រត់កូនស្រីគាត់ចេញពីផ្ទះទៅបាត់ ដោយនាងត្រូវរៀបការ

ជាមួយនឹងគូរដណ្តឹងនៅថ្ងៃទី២០ មករា ២០២១ ខាងមុននេះ ធ្វើអោយពួកគាត់រងភាពអាម៉ាសចំពោះគ្រួសារខាងគូរដណ្តឹង តែសំណាងហើយដែល ភាគីខាងគូរដណ្តឹង មិនបានស្តីបន្ទោស ឬខឹងនឹងកូនស្រីគាត់ និងពួកគាត់ទេ ដោយគាត់ប្រាប់ថា បុរសជាគូរដណ្តឹងនោះ

នៅតែព្រមទទួលយកនាង អោយតែនាងត្រលប់មកវិញ។ នារីដែលបាត់ខ្លួនទៅនោះមានឈ្មោះ វឿន កញ្ញា អាយុ១៩ឆ្នាំ ជាកូនទោល បាត់ចេញពីបន្ទប់ ជួលនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃសុក្រទី១៨ ខែធ្នូ ឆ្នាំ២០២០ ដោយឪពុកម្តាយ

បានចោទថាបាត់ដោយបុរសឈ្មោះ ភាព អាយុជាង២០ឆ្នាំ ជាសង្សារជាអ្នកបបួលរត់ចេញទៅ។ ចំណែក២នាក់ប្តីប្រពន្ធដែលអះអាងថាបាត់កូនស្រីនោះមានឈ្មោះ ផាត់ វន់ អាយុ៣៧ឆ្នាំ (ជាប្តី) និងឈ្មោះ ង៉ូយ ហេន មុខរបរជាអ្នកលក់ដូរ (ជាប្រពន្ធ)មានស្រុកកំណើត

នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។តាមការសំណូមពររបស់ពួកគាត់ទាំងពីរបានស្នើរសូមអោយបងប្អូន និងបងៗសមត្ថកិច្ចទាំងអស់ជួយផ្តល់ដំណឹងមកកាន់ពួកគាត់ផង ប្រសិនបើប្រទះឃើញកូនគាត់នៅកន្លែងណា ព្រោះពួកគាត់មិនអាចទាក់ទងកូនរបស់គាត់បាន

នោះទេ តាំងពីថ្ងៃបាត់ពីផ្ទះនោះ។ លេខទំនាក់ទំនងម្តាយឪពុកកូនក្រមុំ 090 304 027 – 097 81 63 915 – 098 753 765 – 097 26 64 651៕

Related posts

Leave a Comment