ជឿជាក់ថាប្រិយមិត្តបានទទួលជ្រាបហើយពីស្ថានភាពដ៏កំសត់របស់តារាសម្តែងជើងចាស់ ដែលបាត់មុខជាច្រើនឆ្នាំ គឺលោក សំ តារាវុទ្ធី
ដោយបានដឹងដំណឹងអំពីតារាសម្តែងរូបនេះភ្លាមថៅកែពេជ្រ ទ្រី ដាណា បានប្រកាសជួយភ្លាមៗផងដែរ ដោយមុននេះបន្តិចថៅកែពេជ្រ
ទ្រី ដាណា បានរៀបរាប់បែបនេះថា: ថវិកា 1000ដុល្លា របស់នាងខ្ញុំ និងស្វាមី បានផ្ញើជូនលោកពូ សំ តារាវុទ្ធី ដែលជាតារាសម្ដែងជើង
ចាស់ ធ្លាក់ខ្លួនឈឺធ្ងន់ នៅខេត្តតាកែវ😥😥 សង្ឃឹមថា អាចជួយសម្រួលការព្យាបាលបានខ្លះ។ អ្នកធ្លាប់តាមដានរឿងពីដើមច្រើន
ប្រហែលជាស្គាល់គាត់ តែបាត់គាត់នេះ គឺកំពុងសំងំឈឺនៅផ្ទះ។ អរគុណលោក អ៊ឹម ជីវ៉ា ដែលជួយនាំថវិកាទៅជួយភ្លាមៗ៕