ជិតដល់ថ្ងៃបុណ្យណូអែល នី រតនា និងភរិយា តែងខ្លួនឲ្យកូនស្រីឡើងឃ្យូត

តារាចម្រៀងល្បីឈ្មោះ លោក នី រតនា បច្ចុប្បន្ន កំពុងមានសេក្ដីសុខ ជាមួយភរិយា ព្រមទាំងកូនស្រីទើបនឹងសម្រាល ដោយក្រោយមានកូនតូចរួចមក លោកកាន់តែបង្ហាញពីសុភមង្គលក្នុងគ្រួសារ និង បង្ហោះរូបភាពស្វីតៗបង្អួតហ្វេនៗជានិច្ច។

ដោយឡែក ថ្មីៗនេះ នី រតនា បានដឹកដៃភរិយា និង កូនស្រីរយ៉ាងសប្បាយរីករាយ មិនតែប៉ុណ្ណោះ តារាប្រុសរូបនេះ បានបង្ហោះរូបភាព ដោយស្លៀកសម្លៀកបំពាក់គូ មើលទៅពិតជាផ្អែមល្ហែម និង បង្ហាញថាជីវិតអាពិពាហ៍ពិពាហ៍លោក កាន់តែរឹងមាំ។

នី រតនា និង ភរិយា បានរៀបចំខ្លួនឲ្យកូនស្រីជាមួយស្ទាយ៍ឃ្យូត ប្លែកៗ រួមទាំងពណ៌ចម្រុះ មើលទៅគួរស្រលាញ់ខ្លាំង។ ដោយរូបភាពកូនស្រី តារាប្រុសរូបនេះ ឃើញហើយពិតជាឃ្យូត ស្រស់ស្អាតដូចកូនតុក្កតាជ័រយ៉ាងដូច្នោះដែរ។

ក្រោយបង្ហោះរូបកូនស្រី មិនបានប៉ុន្មានផង ក៏មានហ្វេនៗ ជាច្រើន ចូលទៅសរសើរពីការរៀបចំខ្លួនកូនស្រីលោក​ ព្រមទាំងមុខមាត់គួរឲ្យក្នាញ់ មិនដាច់ពីមាត់សោះឡើយ៕

Related posts

Leave a Comment