ដើម្បីជាការបង្កើននូវទំនុកចិត្ត ជូនដល់ពលរដ្ឋអាមេរិកាំងទាំងអស់ ទីបំផុតលោក ចូ បៃដិន ទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ជាលើកដំបូង

ប្រធានាធិបតីជាប់ឆ្នោត នៅសហរដ្ឋអាមេរិក លោក ចូ បៃដិន បានទទួលការចាក់វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា សម្រាប់ដូសដំបូងរួចហើយ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ដើម្បីជាការបង្កើននូវទំនុកចិត្ត ជូនដល់ពលរដ្ឋអាមេរិកាំងទាំងអស់ ចំពោះប្រសិទ្ធភាព និងសុវត្ថិភាពរបស់វ៉ាក់សាំង ដែលត្រូវអភិវឌ្ឍនឡើងដោយក្រុមហ៊ុនអាមេរិក-អាល្លឺម៉ង់ Pfizer និង BionNTech។

នៅក្នុងវ័យ ៧៨ឆ្នាំទៅហើយនោះ លោក ចូ បៃដិន ត្រូវបានគេមើលឃើញថា គឺស្ថិតនៅក្នុងចង្កោមវ័យ ដែលងាយប្រឈមមុខខ្លាំងចំពោះវីរុសនេះ។ ដោយឡែកអនុប្រធានាធិបតីអាមេរិក លោក ម៉ៃក៍ ភែន និងភរិយា កាលពីចុងសប្តាហ៍មុននេះ ក៏បានទទួលការចាក់វ៉ាក់សាំងរួចរាល់ហើយដែរ។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុននេះ រដ្ឋបាលឱសថ និងចំណីអាហារអាមេរិក បានធ្វើការអនុម័តឲ្យប្រើវ៉ាក់សាំងប្រឆាំង COVID-19 របស់ក្រមហ៊ុន មួយទៀត ដែលប្រការនេះមានន័យថា អាមេរិកមានវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា ចំនួនពីរនៅក្នុងដៃ ដើម្បីធ្វើការចាក់ជូនក្រុមមនុស្ស ដែលងាយរងគ្រោះមុនគេ ក្នុងនោះមានដូចជា បុគ្គលិកសុខាភិបាលជួរមុខ, មន្ត្រីបម្រើការងារពាក់ព័ន្ធ COVID-19 និងមនុស្សមានវ័យចំណាស់ជាដើម៕

FILE PHOTO: A woman holds a small bottle labeled with a “Coronavirus COVID-19 Vaccine” sticker and a medical syringe in front of displayed Pfizer logo in this illustration taken, October 30, 2020. REUTERS/Dado Ruvic/File Photo
FILE PHOTO: Vials with a sticker reading, “COVID-19 / Coronavirus vaccine / Injection only” and a medical syringe are seen in front of a displayed Pfizer logo in this illustration taken October 31, 2020. REUTERS/Dado Ruvic/Illustration/File Photo

Related posts

Leave a Comment