ដួង វីរៈសិដ្ឋិ បញ្ចេញអារម្មណ៍ភ័យផង អរផង ពេលដែលបានគ្រោងតំណែងជាតួអង្គដំបូង ក្នុងរឿងភាគ

គ្រប់គ្នាដែលធ្លាប់បានតាមដានទស្សនាខ្សែភាពយន្តភាគខ្នាតខ្លី ម៉ែក្មេកចេញពីក្នុងព្រះចន្ទ ប្រាកដជាចាំបាននូវតួអង្គចន ដែលជាកម្លោះស្ទើរទឹក! ឡិឡក់ សក់ក្រញ៉ញ់ ភ្នែកមីញ៉ូប ដោយសារតែកើតស្ទើរខែ ហើយកំណើតរបស់គេត្រូវអ្នកស្រីឡាឡា ដែលជាម្ដាយរបស់ខ្លួនលេបថ្នាំសម្លាប់ខ្លួន ហើយប្ដូរចិត្តលែងចង់ងាប់វិញ ក៏គេក្លាយជាបុរសមិនសូវគ្រប់ តែស្មោះស្នេហាសាហាវ សម្ដែងដោយបុរសសម្លេងផ្អែម ស្រាលស្រទន់ មានមន្តស្នេហ៍មិនចេះរីងស្ងួត បេះដូង តន្ត្រី គឺដួង វីរៈសិដ្ឋិ ។
រំលឹកដល់គ្រាដំបូង ដែលអ្នកនិពន្ឋ Som Dore បានតាក់តែងរឿងនេះឡើង ហើយធ្លាក់មកដល់ដៃខ្ញុំ ក្រោយពេលដែលអានសេណារីយ៉ូ ដល់ភាគឡាឡាមានកូនប្រុសពេញកម្លោះ ខ្ញុំក៏មានការស្រមើស្រម៉ៃនឹកភ្នកដល់តារាចម្រៀង ដួង វីរៈសិដ្ឋិភ្លាម គិតថា គេនឹងអាចសម្ដែងជាតួអង្គ នាយចន នេះបាន

សម្រេចជាមួយថ្នាក់លើរួច ថាពួកយើងនឹងយក សិដ្ឋិមកថតកុនភាគខ្នាតខ្លីនេះ ខ្ញុំក៏បានខលណាត់គាត់មកនិយាយគ្នា។ ពេលដែលពួកយើងជួបនិយាយគ្នា សិដ្ឋិហាក់អល់អែក មិនចង់ទទួល ព្រោះគិតថា ខ្លួនធ្វើមិនបាន! ហើយអ្វីដែលសំខាន់ គេថាមិនធ្លាប់មានបទពិសោធន៍សម្ដែង ក្រៅពីថតMV ជាមួយបទចម្រៀងរបស់ខ្លួនឡើយ។ ខ្ញុំចេញមុខអះអាង ភ្លាមៗ កាត់សម្ដីរបស់សិដ្ឋិថា បងធានា បងនឹងធ្វើអូនឯងឲ្យក្លាយជា នាយចន បាន ឲ្យតែថាព្រម
សិដ្ឋិ ឆ្លើយថាព្រម ទាំងបុកពោះ ព្រោះជឿជាក់លើខ្ញុំ

ខ្ញុំបានឲ្យសិដ្ឋិមើល style សក់ style រៀបចំខ្លួន នៃតួអង្គចនគេស្រែកថា វោវ បងនេះឬចន? តិចមិនសមនឹងខ្ញុំទៅបង? ពីមុនមក មិនដែលធ្វើខ្លួនចឹងផង!
ខ្ញុំថា នេះហើយជាអ្វីដែលបងចង់ជប់អូនឯង ពី សិដ្ឋិ ទៅ ចន នៅក្នុងរឿងនឹង! ព្រោះជាក់ស្ដែង ជាការពិត សិដ្ឋិពិតជាមិនធ្លាប់ធ្វើម៉ូដសក់បែបនឹង និងស្លៀកstyle បែបនឹងពិតមែន មិនថាលើឆាក ឬក្នុងMV របស់ចម្រៀងគេក្ដី
ដល់ថ្ងៃថត poster សិដ្ឋិបានទិញអាវ ខោ ជាច្រើនឈុត ហើយសុទ្ឋតែត្រូវចិត្តខ្ញុំតាមstyle អ្វីដែលខ្ញុំset ឲ្យ សិដ្ឋិ ឆាប់យល់ពី concept ហើយធ្វើបានយ៉ាងរលូន មិនទាន់ថតរឿងបានមួយឆាកផង តែការថតរូប poster ក៏តម្រូវឲ្យសិដ្ឋិ ធ្វើចរឹតនាយចន បែបល្ងង់ៗ ភ្លើៗ ស្លូតបូត សុភាពៗ ដើម្បីតម្រូវតាម concept poster របស់យើងដែរ សិដ្ឋិព្យាយាមតែមួយភ្លែត គេអាចយល់ពីចរឹតរបស់នាយចន តាមអ្វីដែលខ្ញុំចង់បាន ។

ដល់ថ្ងៃបើកឆាកកាមេរាថតថ្ងៃទីមួយ សិដ្ឋិចាប់ផ្ដើមសួរខ្ញុំថា បងតើ កាយវិការដៃ ត្រូវធ្វើបែបម៉េចដើម្បីឲ្យសមជាបុរសសុភាពៗ ឡឺកើៗ? ខ្ញុំថា អូនឯងអាចយកមកខាំនឹងមាត់ម្ដងម្កាលបានហើយបន្ទាប់មកគេក៏រកទំនុកឃើញ តាមអ្វីដែលខ្ញុំប្រាប់ រួចបំបែកម្ដងតិចៗ រហូតក្លាយជាចរឹតនាយចន ដូចអ្វីដែលបងប្អូនមហាជនបានទស្សនាតាំងពីភាគ1-ភាគ17នេះឯង
នៅពេលដែលមានការព្យាយាម អ្វីៗនឹងកាន់តែប្រសើរ វាជាការងារលើដំបូងរបស់ដួង វីរៈសិដ្ឋិ តែគេធ្វើបានល្អបែបនេះ វាជាមោទកភាពមួយ ក្នុងនាមជាតារាចម្រៀង ដែលធ្លាប់តែប្រើប្រាស់សម្លេងបំពេរសោតអារម្មណ៍របស់fan ដែលគាំទ្រ ហើយ ងាកមកគាំទ្របន្ថែមលើការសម្ដែងរបស់គេមួយផ្នែកទៀត
នៅឆាប់ៗខាងមុខ លោកអ្នកនឹងបានទស្សនាស្នាដៃសម្ដែងរបស់សិដ្ឋិ ឬនាយចន តាមរយៈរឿងភាគ 2-3រឿងទៀតដែល នាយចន បានថតបញ្ចប់ និងកំពុងដំណើរការថត
សូមចងចាំ នាយចន ឬប្រុសចន បន្ថែមពីលើ ឈ្មោះដួង វីរៈសិដ្ឋិ នៃរឿង ម៉ែក្មេកចេញពីក្នុងព្រះចន្ទ នេះរហូតអើយ
អ្នកដឹកនាំរឿង : កៅ សីហា

Related posts

Leave a Comment