រកឃើញបុរសអាយុ ២៩ ឆ្នាំម្នាក់ ទើបមកពីថៃ រត់មកភ្នំពេញ មិនធ្វើចត្តាឡីស័កត្រឹមត្រូវ

តាមការបញ្ជាក់របស់លោក ងី មានហេង ប្រធានមុន្ទីរសុខាភិបាល រាជធានីភ្នំពេញ បានឱ្យដឹងថា នាថ្ងៃអាទិត្យទី២០ ខែធ្នូឆ្នាំ២០២០ ក្រុមការងារមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញដោយមានការចង្អុលបង្ហាញពីឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានសហការជាមួយរដ្ឋបាលខណ្ឌពោធិ៏សែនជ័យចុះទៅអញ្ជើញលោក គង់ រ៉ៃយ៉ា អាយុ ២៩ឆ្នាំ ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ២ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ ។

ប្រធានមុន្ទីរសុខាភិបាល រាជធានីភ្នំពេញ បញ្ជាក់ថា លោក រ៉ៃយ៉ា ទើបតែត្រឡប់មកពីប្រទេសថៃតាមច្រកសំពៅលូនខេត្តបាត់ដំបង ដោយមិនបានធ្វើតេស្ត៏រកវីរុស កូវីដ-១៩ និងមិនអនុវត្តចត្តាឡីស័កត្រឹមត្រូវ ។ ក្រុមការងារបានអញ្ជើញគាត់ និង ភរិយាទៅមណ្ឌលសុខភាពចាក់អង្រែ ដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩ និងអនុវត្តចត្តាឡីស័កត្រឹមត្រូវ ។មន្ទីរសុខាភិបាលរាជធានីភ្នំពេញសូមអំពាវនាវប្រជាពលរដ្ឋរាជធានីភ្នំពេញមេត្តាផ្តល់ពត័ម៍ានទៅអាជ្ញាធរសង្កាត់ ភូមិ បើឃើញអ្នកទើបត្រឡប់មកពីបរទេសហើយមិនបានអនុវត្តចត្តាឡីស័កត្រឹមត្រូវ មកស្នាក់នៅក្នុងភូមិរបស់លោក លោកស្រី ឬ ហៅទៅកាន់លេខ 115 ៕

Related posts

Leave a Comment