បងប្អូនជួយឲ្យសាច់ញាតិលោកតាបានឃើញផង! លោកតាម្នាក់ សង្ស័យតែវង្វេងផ្ទះ ពេលនេះសមត្ថកិច្ចកំពុងតែប្រកាសរកសាច់ញាតិគាត់

កាលពីយប់ថ្ងៃទី០៣ ខែកក្តដា ឆ្នាំ២០២០ មានលោកអ៊ុំម្នាក់ សង្ស័យតែគាត់វង្វេងផ្លូវ រកផ្ទះមិនឃើញ មិនដឹងថាគាត់មកពីណា ទើបមកវង្វេងបែបនេះ។ គ្រាន់តែបានឃើញភ្លាម សមត្ថកិច្ចក៏បានសួរនាំគាត់ តែគាត់ហាក់ដូចជាមិនដឹងសោះ ក៏បានឃាត់លោកអ៊ុំទុក។

បើយោងតាមគណនីហ្វេសប៊ុករបស់លោក Huy Bunleng News បានឲ្យដឹងពេញៗថា “នគរបាលប៉ុស្តិសង្កាត់លេខ1 ជូនដំណឹងដល់សាច់ញាតិជ្រាបថា បុរសវយ័ចំណាស់ម្នាក់(ដូចក្នុងរូបថត)ទំនងជាវង្វេងផ្ទះ មិនដឹងថាគាត់អញ្ជើញមកពីកន្លែងណា ។ បច្ចុប្បន្ន (04.07.2020) បានរក្សាទុកនៅប៉ុស្តិនគរបាលសង្កាត់លេខ1ក្រុងព្រះសីហនុ”។

ប្រសិនបើបងប្អូនមានបាត់សាច់ញាតិ ឬ ក៏ស្គាល់លោកអ៊ុំ ចំណាស់ម្នាក់នេះ សូមទំនាក់ទំនងមកយកគាត់ទៅផ្ទះវិញផង៕

Related posts

Leave a Comment