ជិតដល់ថ្ងៃមែនទែនហើយ ស៊ន សៀវម៉ី ទម្លាយរូបថត Pre-Wedding

កាលពីប៉ុន្មានខែមុននេះ កីឡាការិនី ស៊ន សៀវម៉ី ធ្លាប់បានចេញមកអង្រួនចិត្តហ្វេនៗម្ដងរួចទៅហើយ ក្នុងការបង្ហាញពី ពិធីភ្ជាប់ពាក្យ បានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ជាមួយដំណឹងល្អមួយនេះ បានធ្វើឲ្យមហាជន អបអរសារទរ ក៏ដូចជា បានជូនពរអ្នកទាំងពីរ។ជាក់ស្តែង លុះដល់ខណៈពេលថ្មីៗនេះ ស្រាប់តែ មានប្រភពហ្វេសប៊ុកមួយ បានសម្រេចបញ្ចេញ ឈុតរូបភាព Pre-Wedding យ៉ាងថ្មីស្រឡាងជាច្រើនសន្លឹក របស់ កីឡាការនីកម្ពស់ ១.៨៣ ម៉ែត្ររូបនេះ ដែលនៅក្នុងឈុតនេះ រូបនាងពិតជាទាក់ទាញយ៉ាងខ្លាំងតែម្តង ជាមួយស្ទាយ៍ថតរូបនៅតាមសមុទ្រ រសនិយមបែបយុវវ័យ។

ខណៈដែរ រូបមួយសន្លឹកទៀត ក៏ពិតជាមមិនធម្មតាណាស់ដែរ ទាំងការតុបតែង និងការស្លៀកពាក់ បានធ្វើឲ្យកញ្ញា សៀវម៉ី ប្រែក្លាយទៅជាកូនក្រមុំមួយរូបដ៏ស្រស់ស្អាត ដែលគ្រងរ៉ូបពណ៌ស បានឈរអមជាមួយអនាគតស្វាមី បានទាក់ទាញភ្នែករបស់មហាជន នៃរូបភាពលេចធ្លោ Pre-Wedding មួយនេះ។

Related posts

Leave a Comment