គួរឲ្យអាសូរណាស់ណាស់ ពលករខ្មែរនៅកូរ៉េម្នាក់ ដេកស្លាប់ព្រោះដាច់ម៉ាស៊ីនកំដៅ

ថ្មីៗនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុកកំពុងផ្ទុះការភ្ញាក់ផ្អើល និង សោកស្ដាយយ៉ាងខ្លាំងចំពោះពលករខ្មែរម្នាក់ជានារីដ៏ស្រស់ស្អាត ដែលបានទៅធ្វើការនៅប្រទេសកូរ៉េ បានដេកស្លាប់ព្រោះដាច់ម៉ាស៊ីនកំដៅ។ ពលករខ្មែររងគ្រោះដេកស្លាប់នៅស្រុកគេដ៏គួរឱ្យអាណិតខាងលើ ត្រូវបានគេដឹងថា មានគណនីហ្វេសប៊ុកឈ្មោះ «ក្រមុំកសិកម្ម» បានដេកស្លាប់ដោយសារដាច់ម៉ាស៊ីនកំដៅ នៅតំបន់ផូឆន់។តែទោះបីជាបែបនេះ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ មិនទាន់បង្ហាញព័ត៌មានផ្លូវការណាមួយ ជុំវិញការស្លាប់របស់ពលកររងគ្រោះខាងលើនៅឡើយទេ៕

Related posts

Leave a Comment