គុណមហាធំខ្លាំងណាស់សំរាប់ជីវិតខ្ញុំ នារីម្នាក់ទៅក្រាបសំពះ ស្រី អូន រួចពោលពាក្យពុំធ្លាប់លឺថា….

បើនិយាយដល់ អ្នកនាង នួន ស៊ុនណារី ហៅស្រីអូន ដែលជាម្ចាស់ផលិតផល ឃូស៊ី ប្រិយមិត្តប្រាកដជាធ្លាប់ស្គាល់គាត់ជាក់ជាមិនខាន តួយ៉ាងមួយរយៈចុងក្រោយនេះឃើញថាស្រី អូនបានចូលរួមបរច្ចាកថវិកាយ៉ាងច្រើនដល់សង្គមរហូតអ្នកគ្រាំទ្រសរសើរខ្លាំងនូវទឹកចិត្តសប្បុរធម៌របស់គាត់។

យ៉ាងណាមិញងាកមកនៅមុននេះបន្តិចភ្ញាក់ព្រឺតដោយឃើញហ្វេសប៊ុករបស់ ស្រីមូលលី សម្រស់ធម្មជាតិ បានបង្ហោះរូប ថ្វាយបង្គំបងស្រី ដែលអមជាមួយសារមួយឃ្លាពុំធ្លាប់លឺយ៉ាងដូច្នេះថា៖ «ថ្វាយបង្គំដឹងគុណគាត់បងស្រីអូន ព្រោះគាត់មានគុណមហាធំខ្លាំងណាស់សំរាប់ជីវិតខ្ញុំ គាត់ជាបងស្រី ជាព្រះរស់ និងជាម្ដាយទីពីររបស់ខ្ញុំ គាត់បានបង្កើតជីវិត ថ្មីដល់ខ្ញុំពីមនុស្សម្នាក់ដែរចោលម្សៀត ត្រូវគេមើលងាយដូចសំរាម ប្រែមកជាមនុស្សដែរអាចរកលុយបាន រាប់មុឺនដុល្លា ប្រែ ទៅជាមនុស្សដែរគេគ្រប់គ្នាអោយតំលៃ ខ្ញុំស្រីមូល មានថ្ងៃនេះដោយសារតែគាត់ អរគុណណាស់ម៉ែ អរគុណគ្រប់យ៉ាង»៕

Related posts

Leave a Comment