សូមអង្ករហូបផង! លោកយាយចំណាស់ម្នាក់ លើដៃសំពះ សូមស្បៀងអាហារហូប និងសូមថវិការខ្លះដើម្បី បានព្យាបាលកូនស្រីដែលកំពុងតែដេកឈឺ…មានវិដេអូ

កើតមកលើផែនដីដ៏ធំធេងមួយនេះ មានគ្រប់រស់ជាតិ ល្វីង ជូរ​ ចត់ ផ្អែម លំបាក ស្រណុក សុខស្រួល ជាអ្វីដែលមនុស្សយើងមាន មិនថាស្ថិតនៅក្នុងកម្រិតជីវភាពបែបណា​ ក៏មិនអាចជៀសផុតពីក្តីលំបាក ស្មុគស្មាញ​។ បញ្ហាជីវិតមានច្រើនមុខ ច្រើនសណ្ឋាន ពេលខ្លះក៏ត្រូវរស់នៅក្នុងសភាពលែងជាមនុស្សម្នា ដូចមុន ។

តួយ៉ាងដូចជាជីវិតរបស់លោកយាយម្នាក់ ដែលគាត់កំពុងតែរស់នៅក្នុងជីវិត ក្រលំបាក ហើយកូន ធ្លាក់ខ្លួនឈឺ ចំណែកចៅៗ មិនបានទៅរៀនសូត្រនិងគេទេ ព្រោះអ្វីគ្មានប្រាក់ដើម្បីទិញ សំលៀកបំពាក់ កុំថាប្រាក់ទិញនោះ ពេលនេះ សូម្បីតែអង្ករច្រកឆ្នាំងក៏គ្មានមួយគ្រាប់ផង ។

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Nourn Sobourn បានរៀបរាប់ឲ្យដឹងថា “ពិតជាគួរអោយអាណិតណាស់​ តេីវាសនាក្មួយស្រីទាំងពីរទៅជាយ៉ាងណា​ បេីម្តាយឈឺដេកតែមួយកន្លែងចឹង​ ចំនែកឪពុកវិញគ្មានការទទួលខុសសោះរត់ចោលប្រពន្ធកូនបាត់​ ប្អូនខ្វះខាតសំភារះសិក្សា​ ខ្វះស្បៀងអាហារញុំាមិនសូវគ្រប់​ ចឹងសុំអំពាវដល់សប្បុរសជនចិត្តធម៌មេត្តាជួយគាត់យកតែបុណ្យទៅ​។ លេខទំនាក់ទំនង​ 0965056900 សូមអរគុណបងប្អូនទុកជាមុន គាត់នៅភូមិត្នោតជុំ​ ស្រុកបារាយណ៍​ ខេត្តកំពង់ធំ”។


មានវិដអូ៖

Related posts

Leave a Comment