ប្លែកភ្នែក កូនកំលោះអាយុ៦៦ឆ្នាំ​ មានកូន ០៩នាក់​ និងចៅ ០៥នាក់​ រៀបការជាមួយកូនក្រមុំអាយុ ៥១​ មានកូន ០៥​ ចៅ ០៥នាក់

កូនកំលោះអាយុ៦៦ឆ្នាំ​ មានកូន០៩នាក់​ និងចៅ០៥នាក់​ រៀបការជាមួយកូនក្រមុំអាយុ៥១​ មានកូន០៥​ ចៅ០៥នាក់ វេលាម៉ោង​០៤រសៀល​ ថ្ងៃ​សុក្រ​ ទី​១៨​ ខែធ្នូ​ ឆ្នាំ​២០២០ នេះបើតាមការឲ្យដឹងពីឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ថាកូនកំលោះមានមុខងារ​ជាប្រធាន​ភូមិ​ក្មេងវត្ត​(ហៅតាពៅ) ឃុំតានៃ​ ស្រុកព្រៃនប់​ ខេត្ត​ព្រះសីហនុ​ (ចំការ​ដូង​ប្រេង​)​ ប្រពន្ធ​មុនស្លាប់​ចោលគាត់​ដោយសារ​ជំងឺ ឯខាងកូនក្រមុំប្តីមុនស្លាប់​ដោយ​សារគ្រោះថ្នាក់​ចរាចរណ៍​។

តាផលបាន​ចាប់​ចិត្តស្រឡាញ់​យាយយឿន​ តាំងពី​ថ្ងៃ​ចូលរួម​បុណ្យ​បូជា​សព​ប្តី​យាយយឿន​មកម្លេះ​​ បេីតាម​ការឲ្យដឹង​ពីកូន​កំលោះ ​និង​កូន​ក្រមុំ​ថា​ និង​ខិតខំ​ប្រឹងប្រែង​យកកូនអោយបាន០២នាក់ទៀត​បង្គ្រប់​១៦នាក់​ ខ្លាចក្រែង​ខ្ញុំ​មិនជឿ​គាត់​បាន​ថេីបគ្នា​ទុកជា​ភស្តុតាង​ ខ្ញុំ​បាន​ចងដៃពួកគាត់និង​សូម​ជូនពរ​ឲ្យ​ចេះថែ​រក្សា​គ្នា​រហូត​ដល់​ចាស់​ព្រឹទ្ធ​ចាស់ព្រេង​ សូម​បញ្ជាក់​ថា​មានភ្ញៀវ​មកចូល​មិនដល់ ​៥០នាក់​ទេ​។

Related posts

Leave a Comment