កើតឡើងញឹកណាស់! ផ្ទុះកំប៉ុងហ្គាសតូចបណ្តាលឲ្យរងរបួសធ្ងន់ ស្រាល៣នាក់

ប្រុងប្រយ័ត្នផង ផ្ទុះកំប៉ុងហ្គាសអាតូច ដែលដាក់លក់លតឆា បណ្តាលឲ្យរងរបួសធ្ងន់ ស្រាល៣នាក់ នៅវេលាម៉ោង៨និង០០នាទីព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចក្នុងផ្សារផ្អាវ ភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ កំពង់ចាម ។
ករណីផ្ទុះកំប៉ុងហ្គាសនេះ បានកើតឡើង នៅលើគ្រែលក់លតឆា របស់ឈ្មោះ សុខ គឹមសយ ភេទប្រុស អាយុ 55ឆ្នាំ មានទីលំនៅភូមិឃុំខាងលើ ។
ជនរងគ្រោះរួមមាន ៖ ទី១-ឈ្មោះ ណន ស្រនី ភេទស្រី អាយុ21ឆ្នាំ នៅភូមិផ្អាវ ត្រូវជាកូនប្រសារ របួសស្រាល។
ទី២-ឈ្មោះ ឈុំ មករា ភេទស្រី អាយុ20ឆ្នាំ នៅភូមិផ្អាវ ត្រូវជាក្មួយ របួសធ្ងន់
និងទី៣-ឈ្មោះទេព សំអាន ភេទស្រី អាយុ៦៣ឆ្នាំ នៅភូមិផ្អាវ ជាអ្នកលក់បបរក្បែរគ្នា របួសធ្ងន់។ អ្នករងរបួសទាំងអស់ ត្រូវបានក្រុមគ្រួសារបងប្អូនយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុក៕

Uncategorized

Related posts

Leave a Comment