បើកម៉ូតូកង់បីបុកគូថរថយន្ត lexus 570 ដែលកំពុងចតចោល ចុងក្រោយ …

បុរសម្នាក់ស្រវឹងស្រារួចបានបើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ហើយរេចង្កូតទៅបុករថយន្ត Lexus LX 570 ដែលបានចតស្រៀមពីក្រោយ បណ្ដាលឲ្យបែកស្តុបម្ខាង និងកាងក្រោយខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង០៩និង ១០ នាទីយប់ថ្ងៃទី ១៨ ខែធ្នូឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញហាណូយ កែងនឹងផ្លូវរថភ្លើងក្នុងសង្កាត់គោកឃ្លាងខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្ត lexus lx 570 ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខ កម្ពុជា C.L.9899 ចតស្ងៀមអែបចិញ្ចើមផ្លូវ ក្នុងទិសដៅជើងត្បូង ស្រាប់តែមានបុរសម្នាក់ ស្រវឹងស្រាបើកម៉ូតូកង់បីឥណ្ឌាពណ៌លឿង មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 1GS-2577 ធ្វើដំណើរទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុករថយន្ត lexus lx 570 ពីក្រោយចំហៀងខាងឆ្វេងបណ្ដាលឲ្យបែកស្តុបម្ខាង និងកំពិតកាងរងការខូចខាតយ៉ាងដំណំ។ ដោយគាត់មើលឃើញថាខាងម៉ូតូកង់បី មានជីវភាពខ្វះខាត និងប្រកបមុខរបររត់កង់បីទៀត ទើបគាត់សម្រេចយកតែ១ពាន់ដុល្លារ តែប៉ុណ្ណោះដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើយហេតុ៕

Related posts

Leave a Comment