សម្តេចតេជោ ហ៊ុនសែន ប្រកាស អតិថិជន ចូលកន្លែងទាំងនេះ បើគ្មានម៉ាស់ កុំឲ្យចូល

នៅក្នុង ការថ្លែងសារ អំពីបញ្ហាជំងឺកូវីដ១៩ និងការទិញវ៉ាក់ស៊ាំងកូវីដ១៩ កាលពីថ្ងៃទី ១៥ ខែ ធ្នូ ថ្មីៗនេះ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍ និងចេញបញ្ជា ចំនួន៤ ដើម្បីទប់ស្កាត់ ព្រឹត្តិការណ៍ សហគមន៍ ដែលក្នុងនោះរួមមាន ៖

១. តាមដានអោយបានហ្មតចត់ ចំពោះអ្នកនៅសេសសល់ ដែលមិនទាន់បានធ្វើតេស្ត គ្រប់ចំនួន និង អ្នកធ្វើចត្តាឡីស័ក មិនទាន់គ្រប់ថ្ងៃ។

២. អនុវត្តគោលការណ៍សុវត្ថិភាពរបស់ក្រសួងសុខាភិបាល (ពាក់ម៉ាស់, លាងដៃ, រក្សាគំលាត)

៣. ត្រូវអនុវត្ត ៣កុំ ៖ ១.កុំនៅកន្លែង គ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើន, ២. កុំទៅកន្លែង មានមនុស្សច្រើនកុះករ, ៣. កុំប៉ះពាល់គ្នា អោបរិត ចាប់ដៃ បើសង្ស័យថាខ្លួន មានជំងឺកូវីដ ត្រូវទាក់ទង គ្រូពេទ្យភ្លាម។

៤. នៅតាមកន្លែងលក់ដូរ ភោជនីយដ្ឋាន អាហារដ្ឋាន ផ្សារទំនើប និងធនាគារ ត្រូវត្រួតពិនិត្យបើគ្មានម៉ាស់មិនឱ្យចូល វាស់កម្តៅ និងរៀបចំកន្លែងអង្គុយរក្សាគម្លាត តាមបន្ទប់ទឹកត្រូវមានសាប៊ូលាងដៃ។

សម្តេចតេជោ បានបន្ថែមទៀតថា អាជ្ញាធរត្រូវពិនិត្យតាមអាហារដ្ឋាន ភោជនីយដ្ឋាន បើមិនអនុវត្តន៍តាមគោលការណ៍នេះ ត្រូវបិទបណ្តោះអាសន្ន ៕

Related posts

Leave a Comment