រូបប៉ុន្មានសន្លឹក ស្ទាយ៍តែងខ្លួនសាមញ្ញៗ វីរៈ និច្ច ធ្វើឲ្យប្រុសៗធ្លាក់ក្នុងអន្លង់ស្នេហ៍

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ តារាចម្រៀងវ័យក្មេងប្រចាំផលិតកម្មសាន់ដេ វីរៈ និច្ច បានបង្ហោះរូបភាពពីរសន្លឹក ដែលមើលទៅពិតជា ស្អាតខ្លាំងនិង ប្លែកភ្នែកជាងលើកមុនៗ ដែលធ្វើឲ្យផ្ទុះការចាប់អារម្មណ៍ពីសំណាក់មហាជនជាច្រើន ជាពិសេសគឺប្រុសៗផងដែរ។ដោយឡែក ដោយយោងតាមគណនីផេកផ្លូវការរបស់តារាស្រីរូបនេះបាន បង្ហាញរូបរាងគួរឲ្យស្រលាញ់ខ្លាំងណាស់ ដោយយើងអាចឃើញច្បាស់ តាមរយៈសាច់សខ្ចីម៉ត់រលោងស្រិលនិង ទម្រង់មុខបែបមូល សំពត់ខូវប៊យ អាវរងារពណ៌ផ្កាឈូកនិង កម្ពស់គឺសក្ខ័សម នឹងរូបរាងផងដែរ ប៉ុន្តែឆ្លៀតថែមស្បែកជើងបន្ថែមទៀត ធ្វើឲ្យកញ្ញាមើលទៅកាន់ស្រស់ស្អាតខ្លាំងឡើងតែម្តង។ក្រោយពីបានឃើញដូច្នេះរួចមក អ្នកគាំទ្រជាច្រើនបាននាំគ្នា បញ្ចេញមតិសរសើរ អំពីសម្រស់ វីរៈ និច្ច ដែលស្អាតនិង គួរឲ្យក្នាញ់ផងដែរ ដែលធ្វើឲ្យពួកគេគយគន់មិនចេះជិនណាយ ទោះបីជាឃើញជាច្រើនដងក្តី ស្របពេលដែល ទោះបីជានាងតែងខ្លួនបែបសាមញ្ញ តែមើលទៅពិតជាលេចធ្លោតែម្តង៕

Related posts

Leave a Comment