អាយដលអ្នកណាខ្លះ? អាយុកាន់តែច្រើន តែសម្រស់ ម៉េង កែវពេជ្ជតា នៅតែស្អាត

ភ្នំពេញ៖ ម៉េង កែវពេជ្ជតា គឺជាតារាចម្រៀងជើងចាស់ ដ៏មានប្រជាប្រិយខ្លាំងមួយរូបនៅក្រោមផលិតកម្ម រស្មីហង្សមាស ដែលកន្លងមកអ្នកនាង បានប្រឡូកក្នុងវិថីសិល្បៈអស់រយៈពេលប៉ុន្មានទសវត្សរ៍មកនិង ថែមទទួលបានភាពជោគជ័យខ្លាំង ដែលជាគំរូដ៏ល្អសម្រាប់សិល្បការិនីជំនាន់ក្រោយៗផងដែរ។
ជាការពិតណាស់ ក្រៅពីទេពកោសល្យខ្ពស់ទៅលើការច្រៀង តារារូបនេះក៏ មានចំណុចពិសេសមួយទៀតផងដែរ គឺអ្នកនាងមានសម្រស់ស្អាត តាំងពីដើមមកម្ល៉េះ ចំណែកបច្ចុប្បន្នក៏នៅតែមិនចាញ់អតីតកាលប៉ុន្មានទេ ស្របពេលដែលបច្ចុប្បន្ននេះអ្នកមានមានវ័យដល់ទៅ ៤៦ឆ្នាំក្តី។ដោយឡែក កាលពីម្សិលមិញនេះម៉េង កែវពេជ្ជតា បានបង្ហោះរូបភាពពីរ បីសន្លឹក ទៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលបង្ហាញពីទឹកមុខញញឹមស្រស់ពព្រាយ សាច់មុខសខ្ចីម៉ត់ខៃ មិនមានស្នាមជ្រាវជ្រួញនិង រូបរាងដ៏តូចច្រឡឺង ស្ទើរតែមិនជឿនឹងភ្នែកសោះថា អ្នកនាង មានអាយុច្រើនទាល់តែសោះប៉ុន្តែនៅតែរក្សាភាពក្មេងជាងវ័យបានល្អយ៉ាងនេះ។សូម្បីតែអ្នកគាំទ្រក៏ទ្រាំមិនសរសើរសម្រស់ តារាចម្រៀងរូបនេះមិនបានផងដែរ ដោយម្នាក់បានបញ្ចេញមតិជាពាក្យសរសើរស្ទើរតែគ្រប់ៗគ្នា៕

Related posts

Leave a Comment