ក្រសួងសុខាភិបាល សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ចូលអង្គុយពិសារក្នុងហាងកាហ្វេ ឈ្មោះ ( hidden coffee ) ដែលមានទីតាំងផ្លូវលេខ ១២៥ ផ្លូវ ២០០២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ សូមអញ្ជើញធ្វើតេស្ត នៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ

ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា នៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២០នេះ ក្រសួងសុខាភិបាលប្រកាសថា ដោយសារមានបុរសអ្នកជំងឺកូវីដ-១៩ម្នាក់ (មុនពេលឆ្លងវីរុសកូវីដ-១៩)ធ្លាប់បានអង្គុយក្នុងហាងកាហ្វេឈ្មោះ (hidden coffee ) ក្រសួងសុខាភិបាល សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ចូលអង្គុយពិសារក្នុងហាងកាហ្វេ ឈ្មោះ ( hidden coffee ) ដែលមានទីតាំងផ្លូវលេខ ១២៥ ផ្លូវ ២០០២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ វេលាម៉ោង ១៥:៣០នាទី កាលពីថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២០ កន្លងមកនេះ សូមអញ្ជើញធ្វើតេស្ត នៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ រៀងរាល់ម៉ោងធ្វើការ និងសូម លោកអ្នក ធ្វើចត្តាឡីស័កនៅតាមផ្ទះ ឲ្យគ្រប់ចំនួន ១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយត្រូវតាមដានសុខភាពផ្ទាល់ខ្លួន ឲ្យបានហ្មត់ចត់ជាទីបំផុត ។
សូមបញ្ជាក់ថា នៅថ្ងៃនេះក្រសួងសុខាភិបាលបានព្យាបាលជាសះស្បេីយអ្នកជំងឺកូវីដ-១៩ បានចំនួន ០៧នាក់ និងមិនមានករណីឆ្លងថ្មីទេ។

Related posts

Leave a Comment