នៅថ្ងៃ១៥ ខែធ្នូ ឆ្នាំ២០២០នេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងសារជូនជនរួមជាតិពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ១៩ និងការទិញវ៉ាក់សាំងជំងឺកូវីដ-១៩ ។ ក្នុងនោះសម្តេចបានបញ្ជាក់គោលជំហរដាច់ខាតថា៖ «មកដល់បច្ចុប្បន្ន មិនទាន់មានក្រុមហ៊ុនវ៉ាក់សាំងណាមួយ ត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO) ទេ។ យើងនឹងទិញវ៉ាក់សាំងពីក្រុមហ៊ុនណា ដែលមានការទទួលស្គាល់ពី WHO តែប៉ុណ្ណោះ»។ «កម្ពុជានឹងមិនយកពលរដ្ឋខ្លួន ធ្វើតេស្តវ៉ាក់សាំងសម្រាប់ក្រុមហ៊ុន ឬប្រទេសណាមួយនោះទេ»។
ថ្លែងក្នុងឱកាសនោះផងដែរ សម្តេចនាយករដ្ឋមន្ត្រីក៏បានក្រើនរំលឹកឲ្យប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្ន ដើម្បីចៀសផុតពីការឆ្លងជំងឺកូវីដ១៩ ឲ្យបានគ្រប់គ្នា៕