សម្តេច ហ៊ុន សែន មិនទាន់អនុញ្ញាតឱ្យជួបជុំទ្រង់ទ្រាយធំទេ រាប់ទាំងណូអែល ឆ្លងឆ្នាំ

នាព្រឹកថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២០ នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសារពិសេសផ្ញើជនរួមជាតិពាក់ព័ន្ធស្ថានភាពជំងឺកូវីដ ១៩ និង ការទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ នៅកម្ពុជា ។ តាមប្រសាសន៍របស់សម្តេចបានឱ្យដឹងថា ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា យើងគ្រប់គ្រងបាន ប៉ុន្តែករណីនេះនៅមិនទាន់បញ្ចប់ទាំងស្រុងនោះឡើយ ដោយសារមានកត្តា ៥ យ៉ាង រួមមានដូចជា ៖១-ការមិនទាន់ដឹងអស់ពីកន្លែងដែលអ្នកជំងឺធ្លាប់ទៅ ដោយពួកគាត់មិនប្រាប់ ឬ ភ្លេច ។២-នៅមានអ្នកប៉ះពាល់ផ្ទាល់ ឬ ប្រយោល មិនហ៊ានបង្ហាញមុខ ខ្លាចគេតម្រូវឱ្យចត្តាឡីស័ក ១៤ ថ្ងៃ ។៣-អ្នកប៉ះពាល់ផ្ទាល់ ឬ ប្រយោលមួយចំនួន មិនទាន់ធ្វើតេស្តលើកទី ២ និង លើក ៣ ឡើយ ។៤-អ្នកធ្វើចត្តាឡីស័កភាគច្រើនរកឃើញមេរោគនៅថ្ងៃចុងក្រោយ និង មិនដឹងថាធ្វើត្រឹមត្រូវតាមគោលការណ៍ ឬ យ៉ាងណានោះទេ ។៥-នៅតាមខេត្តមួយចំនួនដែលអ្នកវិជ្ជមានកូវីដ ១៩ បានទៅដល់ រកឃើញមិនអស់អ្នកប៉ះពាល់ ដោយសារមានការលាក់បាំង ។

ក្នុងនោះសម្តេចបានបញ្ចប់ថា យើងដឹងច្បាស់ពីផលប៉ះពាល់ ហើយផលប៉ះពាល់នោះគឺទៅលើការកម្សាន្តសប្បាយសម្រាប់បុណ្យណូអែល បុណ្យឆ្លងឆ្នាំខាងមុខ ពិធីរៀបអាពាហ៍ ពិពាហ៍ និងផលប៉ះពាល់នោះគឺវិស័យអប់រំ
ដែលសម្តេចសូមឲ្យបន្តដំណើរដូចសព្ធថ្ងៃសិន ដោយមិនទាន់អនុញ្ញាឲ្យមានការជួបជុំទាំងនេះនៅឡើយ ។

Related posts

Leave a Comment