ជាឳពុកដ៏ល្អ អ្នកឧកញ៉ា គិត ម៉េង ជូនពរខួបកំណើតកូនស្រី យ៉ាងផ្អែមល្ហែម

កន្លងមកមហាជនតែងកោតសរសើរពីជីវិតគ្រួសាររបស់អ្នកឧកញ៉ា គិត ម៉េង ដែលរស់នៅពោរពេញដោយសុភមង្គលដ៏បរិបូរបំផុតជាមួយភរិយាគឺលោកជំទាវ ម៉ៅ ចំណាន និង កូនៗប្រុសស្រីទាំង ៤ នាក់ ។ ជាមួយនឹងក្ដីសុខនេះ អ្នកឧកញ៉ា គិត ម៉េង បានបង្ហោះសារមួយនៅលើទំព័រហ្វេសប៊ុកផេកផ្លូវការ ជូនពរថ្ងៃខួបកំណើតកូនស្រីគម្រប់អាយុ ១៤ ឆ្នាំ ពោរពេញដោយភាពកក់ក្ដៅ ធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមអានហើយ រំភើបចិត្តបំផុត ។អ្នកឧកញ៉ា គិត ម៉េង បានរៀបរាប់ថា

នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០០៦ ខ្ញុំបានទទួលកាដូពិសេសមួយដ៏អស្ចារ្យ នោះគឺជាកំណើតរបស់កូនស្រីខ្ញុំ គិត ស៊ូរៀរង្សី។ ថ្ងៃនោះ គឺជាថ្ងៃសុក្រ ហើយកូនស្រីជាទីស្រទ្បាញ់របស់ខ្ញុំបានចាប់កំណើតក្នុងគ្រួសារយើង។ ក្តីសោមនស្សដ៏ពន់ពេកនេះ គឺជាអារម្មណ៍ដ៏ពិសេសក្នុងនាមជាឪពុកមួយរូប ហើយអ្នកដែលជាឪពុក ពិតជាយល់អារម្មណ៍បែបនេះ។
ក្នុងឆ្នាំនេះ កូនស្រីខ្ញុំ គិត ស៊ូរៀរង្សី ប្រារព្ធខួបកំណើត១៤ឆ្នាំ។ ខ្ញុំជាឪពុកសូមជូនពរឱ្យគាត់មានសុភមង្គលជានិច្ចក្នុងជីវិត ទទួលការស្រលាញ់រាប់អាន ភាពសប្បុរស និងភាពកក់ក្តៅពីអ្នកផងទាំងពួងដែលនៅជុំវិញខ្លួន។ ជាភ័ព្វសំណាងណាស់ដែលកូន ស៊ូរៀរង្សី មានថ្ងៃកំណើតដូចសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺថ្ងៃទី១៥ ខែធ្នូ។ ថ្ងៃនេះពិតជាល្អវិសេសក្រៃលែងដែលបានផ្តល់កំណើតដល់បុគ្គលឆ្នើមទាំងពីររូបនេះ។
ប៉ាម៉ាក់ពិតជាមានមោទនភាពចំពោះកូន ស៊ូរៀរង្សី។ កូនបានធ្វើឱ្យជីវិតគ្រួសារយើងមានភាពស្រស់បំព្រង។ ប៉ាម៉ាក់ស្រទ្បាញ់កូនជានិច្ច។ រីករាយថ្ងៃខួបកំណើត!

Related posts

Leave a Comment