សោកស្ដាយ​ណាស់ កុមារាហុង លួចរត់ចេញពីអង្គការ វិលទៅរកជីវិតដែលមានសេរីភាពដូចពីមុនវិញហើយ ត្រូវបានក្រុមអ្នកសារព័ត៌មានប្រទះឃើញ

អាធ្យាស្រ័យ និង អរគុណចំពោះ អត្ថបទ និងរូបភាព ពី បងម៉េង អ្នកសារព័ត៌មាន

កុមារា ហុង ដែលត្រូវបានមហាជនស្គាល់ពេញបណ្ដាញសង្គមហ្វេសប៊ុក តាមរយៈរូបភាព វីដេអូផ្សេងៗ បង្ហាញពីជីវិតតែលតោល គ្មានមេបាថែរក្សា គ្មានគោលដៅ និងតែងតែយកម៉ូតូ រ៉ឺម៉កគេមកជិះ ដែលអ្នកខ្លះថាគ្នាលួច តែហើយក្រោយមកត្រូវបានអង្គការមួយឈ្មោះ “សង្គ្រោះជនអស់សង្ឃឹម” នៅម្ដុំផ្សារបែកចាន យកទៅចិញ្ចឹម ផ្គត់ផ្គង់ ផ្ដល់ការស្នាក់នៅ និងរៀនសូត្រនោះ តែបានមួយរយៈពេល ស្រាប់តែ​ អាហុង បានរត់ចេញពីអង្គការបាត់ដំណឹងសូន្យឈឹង

បើទោះបីជាមានការយកចិត្តទុកដាក់ផ្ដល់អាហារ ការកម្សាន្ត និងការរៀនសូត្រយ៉ាងណាក៏ដោយ ព្រោះតែហុង នៅតែនឹកដល់ជីវិតកាលពីអតីតកាលរបស់គេ ជីវិតដែលមានសេរីភាព ចង់ទៅណាក៏បាន​ ដេកកន្លែងណាក៏បាន ងេីបមកឃ្លាន ក៏យកលុយដែលគេអោយនៅជាប់ខ្លួនទិញអាហារញាំទៅ បេីថ្ងៃណាអត់ ទៅតាមហាងគុយទាវ ឬហាងបាយ​ គេឃេីញអាណិតហៅញាំក៏មាន ។

ក្នុងរយៈពេលប៉ុន្មានខែដែលហុង បានផ្ញើជីវិតនៅអង្គការគេក៏បានកែប្រែខ្លួនគួរឱ្យកត់សម្គាល់ផងដែរ ប៉ុន្តែនៅពេលដែលគេបានជួបមនុស្សខាងក្រៅដែលចូលចិត្តគេ ហៅគេ ឬលេងជាមួយគេ ហុងក៏ចាប់ផ្ដើមមានគំនិតទៅរស់នៅខាងក្រៅតាមយថាកម្មរបស់ខ្លួនបន្តទៀត រហូតដល់ថ្នាក់​លួចរត់ចេញពីអង្គការតាំងពីថ្ងៃទី១០ ខែកក្កដា ២០២០មកម្ល៉េះ មិនដឹងថាគេទៅដល់ណាហើយទេ បច្ចុប្បន្ននេះខាងអង្គការកំពុងតាមរកតែមិនដឹងរកឯណាឃើញទេ។

តាមប្រភពពីបងបងម៉េង អ្នកសារព័ត៌មាន សូមបញ្ជាក់ថា​ ពួកខ្ញុំបានប្រទះឃេីញគេនៅតាមផ្លូវមុខផ្ទះលក់ចាប់ហួយមួយកន្លែង នៅតាមផ្លូវជាតិលេខ២ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ នាម៉ោងជាង០៣ទាបភ្លឺ​ ឈានចូលថ្ងៃទី១៥ ខែធ្នូ​ ឆ្នាំ២០២០នេះ ហេីយបានសួរនាំ​ រូបគេថាឃ្លាន​ ទេីបដឹកទៅ Mart ដែលនៅក្បែរនោះ ទិញម៉ីកំប៉ុង និងទឹកចាហួយ អោយញាំ បន្ទាប់ពីញាំហេីយ​ អាហុងប្រាប់ថា​ ងងុយដេក អោយជូនរូបគេ ទៅ​ម្ដុំផ្សារដេីមគរផង​ ទេីបពួកខ្ញុំជូនទៅម្ដុំផ្សារដេីមគ ហេីយគេក៏ចុះដេីរចូលផ្សារបន្លែបាត់ទៅ……។

Related posts

Leave a Comment