ព្រឹកនេះរកឃើញកុមារាអាយុទើប ១ ឆ្នាំនៅច្បារអំពៅ ឆ្លងកូវីដ ១៩ ពីម្ដាយអាយុ ៣០ឆ្នាំ

នៅព្រឹកថ្ងៃទី ១៥ ធ្នូ ២០២០ នេះក្រសួងប្រកាសរកឃើញមានករណីវិជ្ជមានកូវីដ ១៩ ចំនួន ៣ នាក់ទៀត ។ ក្នុងនោះ មាន ២ នាក់ជាករណីនាំចូល និង ម្នាក់ទៀតជាកុមារាអាយុ ១ ឆ្នាំ ឆ្លងក្នុងសហគមន៍ ។ តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលក្នុងចំណោមនេះ មានកុមារាអាយុ ១ ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ គាត់ជាកូនប្រុសរបស់ស្ត្រីជនជាតិខ្មែរអាយុ ៣០ ឆ្នាំ ដែលមានវិជ្ជមានកូវីដ ១៩ នៅថ្ងៃទី ២៩ វិច្ឆិកា ២០២០ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ -សូវៀត ។ លទ្ធផលតេស្តលើកទី ៣ បង្ហាញថាកុមារារូបនេះមានវិជ្ជមានកូវីដ ១៩ ហើយពេលនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ -សូវៀតដោយឡែក ២ នាក់ទៀតជាករណីនាំចូលមាន៖

Uncategorized

Related posts

Leave a Comment