ថាមែនៗ ក្រោយពីទទួលបានការរាយការណ៍របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងករណីក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវជាតិលេខ០១ ពេលនេះត្រូវបាន …

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ បានឲ្យដឹងថា មានក្មេងទំនើងបង្ហោះម៉ូតូ លើផ្លូវជាតិលេខ១ ខាងមុខវិទ្យាល័យចេក ស្ថិតក្នុងសង្កាត់ចេក ក្រុងស្វាយរៀង កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ ដែលមិនខ្លាចរអាសមត្ថកិច្ចបន្តិចសោះ ប្រសេចប្រសាចតាមផ្លូវដូចត្រីចង្វាត្រូវភ្លៀង។

ពាក់ព័ន្ធទៅនឹងករណី ក្មេងទំនើងបង្ហោះម៉ូតូនេះដែរ ពលរដ្ឋបានស្នើដល់សមត្ថកិច្ចក្រុងស្វាយរៀង ស្រាវជ្រាវចាប់ក្រុមក្មេងទំនើងទាំងនេះ មកអប់រំណែនាំ និងហៅអាណាព្យាបាលធ្វើកិច្ចសន្យា ឲ្យបញ្ឈប់ការបង្ហោះម៉ូតូតាមផ្លូវតទៅទៀត ព្រោះមិនមែនតែបង្កគ្រោះថ្នាក់តែខ្លួនឯងទេ អាចបង្កគ្រោះដល់អ្នកដទៃផងដែរ។

ក្រោយពីទទួលបានការរាយការណ៍របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងករណីក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវជាតិលេខ០១ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ អធិការដ្ឋាននគរបាលក្រុងស្វាយរៀងបានចាត់កម្លាំងធ្វើការស៊ើបអង្កេតស្រាវជ្រាវរកមុខសញ្ញានេះ ជាលទ្ធផលឃើញថា ឈ្មោះ សោម ដារ៉ូ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ:សិស្ស មានអាស័យដ្ឋាននៅភូមិព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង បានអោយម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ឆ្នាំ២០១៩ ដែលមានផ្លាកលេខ ស្វាយរៀង 1N-3973 អោយមិត្តភក្តិខ្ចីដោយមិត្តភក្ដិរបស់គេប្រាប់ថាខ្ចីទៅទិញស្រាតែការពិតពួកគេយកទៅជិះបង្ហោះនៅតាមដងផ្លូវសោះ បច្ចុប្បន្នសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវស្វែងរកមុខសញ្ញាក្មេងទំនើងដែលបានបង្ហោះម៉ូតូលើផ្លូវជាតិលេខ០១នោះ ដើម្បីយកមកចាត់ការតាមផ្លូវច្បាប់ ។

Related posts

Leave a Comment