ក្រឡែកមកមើល ភូមិនៅបន្ទាយស្រី ឆ្ងាយដាច់ស្រយាល តែមិនចាញ់ទីក្រុងនោះទេ

ក្រោមការដឹកនាំប្រកបដោយទេពកោសល្យ និងភាពច្នៃប្រឌិត ពីអភិបាលស្រុកវ័យក្មេង ស្រុកប​ន្ទាយស្រី បានក្លាយជាទីកន្លែងដ៏ល្បីល្បាញមួយ ។

ជាក់ស្ដែងគម្រោង «ផ្ទះ១ អំពូល១» បានធ្វើឱ្យទីជនបទដាច់ស្រយាល ក្លាយជាទីក្រុងនៅស្រុកស្រែមានភ្លើងបំភ្លឺផ្លូវនាពេលយប់ ផ្ដល់ជូននូវភាពងាយស្រួលដល់ពលរដ្ឋទាំងក្មេង ទាំងចាស់ ឱ្យធ្វើដំណើរប្រកបដោយសុវត្ថិភាព ។ លោក ឃឹម ហ្វីណង់ អភិបាលស្រុកកំពុងល្បីឈ្មោះ បានបង្ហាញឱ្យឃើញពីទិដ្ឋភាពអំពូលភ្លើងបំភ្លឺតាមដងផ្លូវនៅក្នុងភូមិនានា ពិតជាស្រស់ស្អាតខ្លាំង និងផ្ដល់នូវប្រយោជន៍ជាច្រើនដល់ប្រជាជន ។

លោកអភិបាលស្រុក បានលើកឡើងថា ភូមិទាំង ១២ នៃគម្រោង «ផ្ទះ១ អំពូល១» នៅក្នុងស្រុកបន្ទាយស្រី “ភាពងងឹត”លែងក្លាយជាឧបសគ្គធំរបស់អ្នកភូមិទៀតហើយ ។ក្មេងតូចៗ អាចដើរត្រលប់ទៅផ្ទះវិញដោយភាពជឿជាក់ លែងសូវព្រួយបារម្ភរឿងឆ្កែព្រុស ឬសុវត្ថិភាពដូចមុនទៀត ចំណែកជីវិតនៅក្នុងភូមិក៏មិនចាំបាច់បញ្ចប់ត្រឹមការគ្របដណ្តប់នៃស្បៃរាត្រីទៀតដែរ ។ អាជីវកម្មខ្លះអាចបន្តដំណើរការរបស់ខ្លួនលើសពីម៉ោងពេលធម្មតា នៅពេលដែលមុខរបរថ្មីៗមួយចំនួនទៀត ដូចជាអ្នកលក់បង្អែម ត្រូវបានបង្កើតឡើងដើម្បីកេងយកផលចំនេញពីស្ថានភាពថ្មីនៅក្នុងភូមិក្នុងពេលរាត្រី ។ទាំងអស់នេះ គឺជាជ្រុងខ្លះនៃយុទ្ធនាការ ”ផ្ទះ១ អំពូល១” ដែលបានផ្តល់ផលជាវិជ្ជមានទៅដល់សហគមន៍នៅតាមទីជនបទ

Related posts

Leave a Comment