មានគេតាមសួរ ឧកញ៉ាម៉ុង​ ឬទ្ធី ថា​ ហេតុអ្វីមិនទាន់ឃេីញបរិច្ចាគថវិកាទិញវ៉ាក់សាំង​កូវីដ១៩? ស្រាប់តែលោកឧកញ៉ាឆ្លេីយតបយ៉ាងខ្លី​វិញថា…

រំលឹកពីរសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសនៅលើទំព័រ Facebook ផ្លូវការថា សម្តេចបានណែនាំរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុអោយត្រៀមបំរុងថវិកាសម្រាប់ទិញវ៉ាក់សាំងនេះយកមកចាក់ជូនប្រជាជនយើងដោយឥតគិតថ្លៃជាជំហានដំបូង ដែលបញ្ជាទិញចំនួន១លានដូស ដែលក្នុងដំណាក់កាលដំបូងដើម្បីចាក់ជូនចំពោះអ្នកដែលធ្វើការនៅកន្លែងដែលមានហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ។

យើងឃើញមានសប្បុរសជនជាច្រើន មានទាំងអ្នកឧកញ៉ា និងឧកញ៉ាជាច្រើនរូបបាននាំគ្នាចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនជូនសម្តេចតេជោ ដើម្បីយកទៅទិញវ៉ាក់សាំង។ តាមរយៈការបរិច្ចាគនោះ មហាជនជាច្រើនមានចម្ងល់ ហេតុអ្វីមិនឃើញលោកឧកញ៉ាចិត្តធម៌ ម៉ុង ឬទ្ធី ធ្វើការបរិច្ចាគជួយទិញវ៉ាក់សាំងកូវីដ១៩? ម្ចាស់គណនីហ្វេសប៊ុកមួយ បានសួរទៅកាន់លើឧកញ៉ាតាមរយៈហ្វេសប៊ុកថា “ហេតុអ្វីលោកឧញ៉ា មិនទាន់ឃើញបរិច្ចាគលុយជូនទៅសម្តេច ទិញវ៉ាក់សាំងអញ្ចឹង ឧញ៉ាធំៗលំដាប់ស្រុកខ្មែរចូលអស់ហើយ 😊😊 លោកតាធ្វើបុណ្យច្រើនណាស់ខ្ញុំយល់ពីលោកតា លោកតាជួយបង្កើតការងារច្រើនដល់ប្រជាពលរដ្ឋតាមតំបន់នីមួយៗរួចហើយ ទោះមិនបរិច្ចាគក៏ពុំជាបញ្ហាអ្វីដែរ”។ ជុំវិញសំនួរនេះ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានឆ្លើយតបថា “រ៉ង ឆៃរ៉ាត់ ខ្ញុំ​បាន​បរិច្ចាគ​រួចរាល់​ហើយ​តែមិន​ប្រកាស់​ អរគុណ​ច្រើន​ខ្លាំង​ណាស់​ ចំពោះ​ការរំលឹកនេះ​”។

Uncategorized

Related posts

Leave a Comment