អុញនោះ! យុវតីរូបស្រស់សោភាម្នាក់ ជិះម៉ូតូចេញពីធ្វេីការត្រលប់ទៅផ្ទះ ជិតដល់ផ្ទះទៅហេីយ ស្រាប់តែ…

បើតាមគណនីឈ្មោះ បង ម៉េង អ្នកសារព័ត៌មាន បានបង្ហោះលើបណ្តាញសង្គមថា៖ “យុវតីរូបស្រស់សោភាម្នាក់ ជិះម៉ូតូចេញពីធ្វេីការត្រលប់ទៅផ្ទះ ជិតដល់ផ្ទះទៅហេីយ ស្រាប់តែត្រូវលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូ Scoopy ពណ៍សឌុបគ្នា មកធ្វេីសកម្មភាព ឆក់កាបូបរបស់នាង បានសម្រេច ហេីយជិះគេខ្លួនបាត់ កាលពីរំលងអធ្រាត្រ ថ្ងៃទី១២ ឈានចូលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ នៅតាមផ្លូវសុធារស ត្រង់ចំណុចជិត សណ្ឋាគារ សូហ្វីតែល -ភ្នំពេញ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
យុវតីរងគ្រោះមានឈ្មោះ ភួង រាជនី អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះលេខកា៨០ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ចំណែកសម្ភារបាត់បង់រួមមាន ៖ កាបូបចំនួន១ មានលុយចំនួន ទូរសព្ទ័ ចិញ្ចៀន កាតABA កាតគ្រីម៉ូតូ និងអត្តសញ្ញាណប័ណ្ណ ។
បច្ចុប្បន្នបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រួចហេីយ ។”៕

Related posts

Leave a Comment