ភ្ញាក់ផ្អើលខ្លាំង ក្រោយភរិយាលោកឧកញ៉ា ឌួង ឆាយ ប្រកាសរឿងលែងលះ

នៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២០ នេះ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក មានការចាប់អារម្មណ៍ខ្លាំងបំផុត ក្រោយភរិយាជាទីស្រឡាញ់របស់ លោក ឧកញ៉ា ឌួង ឆាយ បានប្រកាសជាសាធារណៈទាក់ទងនឹងរឿងលែងលះ។

យោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់លោកជំទាវ ដេត ម៉ាលីណា ដែលជាភរិយាលោកឧកញ៉ា ដួង ឆាយ បានបង្ហោះសារមួយរៀបរាប់ថា «សូមពូមីងបងប្អូនទាំងអស់គ្នាជួយទទួលដឹងឮ ចាប់ពីថ្ងៃនេះតទៅនាងខ្ញុំ និង ឌួង ឆាយ បានព្រមព្រៀងលែងលះគ្នារួចរាល់ហេីយ អញ្ចឹងចាប់ពីពេលនេះតទៅអ្វីដែលពាក់ព័ន្ធ និង ឌួង ឆាយហេីយនិងគ្រួសារគាត់គឺពុំមានពាក់ព័ន្ធនិងនាងខ្ញុំតទៀតទេសូមអរគុណ»។បន្ទាប់ពីបង្ហោះសារបែបនេះ មានបណ្ដាអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើន ផ្ទុះការងឿងឆ្ងល់ និង សោកស្ដាយបំផុត ដែលទទួលបានដំណឹងមួយនេះ ព្រោះកន្លងមក គ្រួសារតូចរបស់លោកឧកញ៉ាចិត្តធម៌ ឌួង ឆាយ តែងតែបង្ហាញនៅស្នាមញញឹម ភាពផ្អែមល្ហែម សុភមង្គល ផ្ដល់ភាពជាគំរូទៅកាន់មហាជន៕

Related posts

Leave a Comment