ថាធម្មជាតិព្រៃភ្នំទៅស្អាតហើយ តែបើមកមើលរាង គង់ ចាន់ស្រីមុំ ក្នុងឈុតមួយនេះវិញ ក៏មិនធម្មតាដែរ

ភ្នំពេញ៖ ដូចដែលហ្វេនៗបានដឹងហើយថា តារាសម្ដែង គង់ ចាន់ស្រីមុំ បើទោះបីជាពេលបច្ចុប្បន្ននេះ នាងមានប្ដីមានកូនមួយទៅហើយក៏ពិតមែន ប៉ុន្តែចំពោះសម្រស់និង ស្ទីលការតុបតែងខ្លួនរបស់នាង នៅតែលេចធ្លោ ហាយសូ គ្រប់ពេលវេលា គ្រប់ទីកន្លែងគួរឲ្យចាប់អារម្មណ៍មិនធម្មតានោះឡើយ។ជាក់ស្ដែង កាលពីពេលថ្មីៗនេះតារាស្រីរូបនេះ ទើបតែបានបង្ហោះរូបភាពមួយចំនួន នៅលើបណ្ដាញសង្គមជាមួយនឹងឈុតស៊ីអារម្មណ៍យ៉ាងស្រស់ស្អាត អ្នកណាៗឃើញហើយក៏សរសើរពីនាងសឹងគ្រប់គ្រប់គ្នា។ដោយក្នុងនោះ គង់ ចាន់ស្រីមុំ បានបង្អួតសម្រស់នៅឯតំបន់ទឹកធ្លាក់មួយកន្លែង ហ៊ុមព័ទ្ធទៅដោយដុំថ្មជាច្រើន និងធម្មជាតិពណ៌បៃតងខ្ចីមើលទៅពិតជាស្រស់ស្រាយខ្លាំង ពិសេសអ្វីដែលហ្វនេៗកាន់តែចាប់អារម្មណ៍ថែមទៀតនោះ គឺមកលើកនេះ គង់ ចាន់ស្រីមុំ បាននាំមកជាមួយនឹងឈុតសម្លៀកបំពាក់ពណ៌ខ្មៅលាយសតិចៗ តែស៊ិចស៊ីបញ្ចេញសាច់ភ្លៅ និងសាច់ខ្នងដ៏សខ្ចីមើលទៅពិតជាស្អាតខ្លាំងមិនចាញ់ក្រមុំៗមួយចំនួននោះឡើយ។

Related posts

Leave a Comment