ពន្យាពេលយូរ អាន គុណកូឡា ដឹកដៃកូនក្រមុំយ៉ាងស្រស់សោភា ចូលរោងការនៅថ្ងៃនេះហើយ

លោក អាន គុណកូឡា ធ្លាប់ជាអតីតតារាចម្រៀងដ៏ល្បីល្បាញមួយរូប ដែលបានបាត់មុខអស់រយៈពេលយ៉ាងយូរកន្លងមកនេះ។ ទើបតែមួយរយៈពេល ថ្មីៗនេះ លោកក៏បានវិលចូលសិល្បៈវិញ ធ្វើឱ្យអ្នកគាំទ្ររបស់លោកមានភាពសប្បាយរីករាយជាខ្លាំង ហើយលោកក៏បានធ្វើឱ្យទស្សនិកជន ក៏ដូចជាអ្នកគាំទ្ររបស់លោកបានភ្ញាក់ផ្អើលនូវរឿងមួយទៀតដែរ គឺភ្ញាក់ផ្អើលជាមួយនឹងរូបថតPre-Wedding របស់លោកជាមួយ នឹងនារីដ៏ស្រស់ស្អាតម្នាក់។

ជាក់ស្តែង នៅថ្ងៃនេះ លោកក៏បានចូលរោងការ ដោយមើលឃើញថា កូនកម្លោះ កូនក្រមុំពិតជាសាកសមនឹងគ្នាខ្លាំងណាស់ ហើយរូបភាពក៏រំលេចទៅដោយភាពស្រស់ស្អាត រួមផ្សំជាមួយ និងស្នាមញញឹមផងនោះ។

Related posts

Leave a Comment