អីយ៉ា! រំភើបណាស់! ចាប់ពីថ្ងៃនេះទៅ ម៉ែលែងពិបាកដើរលាងចានឲ្យគេទៀតហើយ បងស្រីចិត្តធម៌ ស្រីអូន ទទួលចិញ្ចឹម តារាសម្តែងជើងចាស់ ញឹម សុខា និងតារាសម្តែង៣នាក់ទៀត ព្រមទាំងបាន…(មានវីដេអូ)

ប្រិយមិត្តបានដឹងហើយពីរឿងអ្នកគ្រូ ញឹម សុខា ដែលជាតារាសម្តែងជើងចាស់មួយរូប។ ហើយថ្មីៗនេះ អ្នកគ្រូបានធ្លាក់ខ្លួន រហូតដល់ថ្នាក់ដើរលាងចាន់អោយគេ ដើម្បីបានកំរៃខ្លះ។ ដោយឡែក នៅថ្ងៃនេះ បងស្រីចិត្តធម៌ ស្រីអូន បានបង្ហោះលើបណ្តាញសង្គមថា៖ “នាងខ្ញុំស្រីអូននិងស្វាមីបានទទួលតារាជេីងចាស់ដែលមានជីវភាពខ្វះខាតមកធ្វេីជាម្ដាយធម៌ដេីម្បីផ្គត់ផ្គង់នឹងមេីលថែ🙏🏻
ថ្ងៃនេះមានម្ដាយធម៌ដល់ទៅ4នាក់ កូននឹងទិញធានារ៉ាប់រងសុខភាពជូនម៉ែ ផ្ដល់ដេីមទុនរកសុីជូនម៉ែ ផ្ដល់កន្លែងស្នាក់នៅ និងថវិការ🙏🏻
ម៉ែខាលែងដេីរលាងចានអោយគេទៀតហេីយ កូនបានសងថ្លៃផ្ទះដែលម៉ែជំពាក់គេរួចរាល់ហេីយ ឈប់យំទៅម៉ែ🙏🏻បងប្អូនគ្រប់គ្នាមិននឹកស្មានថាម៉ែៗពិបាកដល់ថ្នាក់នេះទេ😞កូនបានជួយម៉ែៗហេីយ🙏🏻🙏🏻
ជូនបុណ្យផងបងប្អូនខ្មែរ🙏🏻🙏🏻”៕

Uncategorized

Related posts

Leave a Comment