អីយ៉ា! ប្រពៃណាស់! គ្រាន់តែលឺពូប៉ូលីសក្នុងបេះដូងអ្នកច្បារអំពៅ ធ្លាក់ខ្លួនឈឺ ស្រាប់តែឧកញ៉ា ស្រីចាន់ថន ធ្វើរឿងមួយនេះភ្លេត

ថ្មីៗនេះ នៅលើបណ្ដាញសង្គម មានការចែករំលែកព័ត៌មានរបស់លោកពូប៉ូលិសចរាចរណ៍ម្នាក់នៅខណ្ឌច្បារអំពៅ ឈ្មោះ រស់ ហ៊ន តែងឈរធ្វើការបម្រើប្រជាជនហាលថ្ងៃ ហាលភ្លៀង ពុះពារចំពោះការងារ ដោយចេញពីបេះដូងពិតប្រាកដ រហូតត្រូវបានពលរដ្ឋគោរពស្រឡាញ់ និង ចាត់ទុកជាមន្ត្រីដ៏គំរូម្នាក់ ហើយលោកពូបានធ្លាក់ខ្លួនឈឺជាទម្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។
អ្វីដែលកាន់តែគួរឱ្យរំជួលចិត្តនោះ លោកពូមន្ត្រីចរាចរដ៏សែនល្អក្នុងចិត្តពលរដ្ឋ ថែមទាំងខ្វះខាតថវិកាសម្រាប់ព្យាបាលទៀត ។ ដោយឡែក បើតាមគណនីរបស់លោកឧកញ៉ា ស្រី ចាន់ថន បានបង្ហោះថា៖ “ខ្ញុំស្គាល់ច្បាស់ណាស់លោកពូប៉ូលីសដែលខ្ញុំឃើញសកម្មភាពពីការធ្វើចរាចរណ៍យ៉ាងសកម្ម ទាំងព្រឹកព្រលឹម ថ្ងៃត្រង់ហាលក្តៅ ពេលភ្លៀងធ្លាក់ រាល់ការកក់ស្ទះចរាចរណ៏ខ្ញុំតែងតែឃើញគាត់នឹងក្រុមការងារលោកពូប៉ូលលីសដទៃទៀត សំរួលការកកស្ទះផ្លូវភ្លោះក្បែរផ្សាច្បារអំពៅ ជានិច្ច ថ្ងៃលោកពូធ្លាក់ខ្លួនឈឺធ្ងន់ខ្ញុំបានខលទៅលេខគ្រួសារគាត់ ហើយគាត់បានទៅព្យាបាលនៅសុរិន ប្រទេសថៃ ខ្ញុំសូមចូលរួមថវិការ ចំនួន ៤.០០០.០០០ រៀលសំរាប់ទុកជូនលោកពូចំណាយក្នុងការព្យាបាលជំងឺ ជូនពរលោកពូឆាប់ជាសះស្បើយពីជំងឺនេះ ❤️🇰🇭”៕

Uncategorized

Related posts

Leave a Comment