អីយ៉ា! រំភើបជំនួស! ផ្ទះថ្មីរបស់អ្នកនាង សួស វីហ្សា ធ្វើជូនលោកតាកំសត់ ពេលនេះរួចរាល់បាន….

ប្រិយមិត្តពិតជាស្គាល់ហើយ អ្នកនាង សួស វីហ្សា តារាចម្រៀងប្រចាំផលិតកម្មហង្សមាសមួយរូបដែលមានប្រជាប្រិយជាខ្លាំង។ បន្ទាប់ពីអ្នកនាងបានចាប់ដៃសាងអនាគតជាមួយលោកថមមីរួចមក បានធ្វើអោយជីវិតរបស់អ្នក២កាន់តែស្រស់បំព្រងឡើង ជាពិសេសពេលទទួលបានកាដូមហាថ្លៃដែលមិនអាចកាត់ថ្លៃបាន នោះគឺកូនស្រីមួយរូបដែលគួរអោយខ្នាញ់។ ដោយឡែក កាលពីពេលកន្លងទៅនេះ តារាស្រីរូបនេះ បានជយយដល់ លោកតាកំសត់ម្នាក់ ដែលរស់យ៉ាងវេទនាជាខ្លាំង ហើយសម្រាក់ក្នុងខ្ទមចាស់ទ្រុឌទ្រោម។ ដោយឃើញបែបនេះ អ្នកនាងក៍មានចិត្តអាណិតអាសូរ បានសាងស់ផ្ទហមួយសម្រាប់លោកតាកំសត់នោះ។ ដោយកាលពិម្សិលមិញនេះ តារាស្រីរូបនេះបានបង្ហោះលើបណ្តាញសង្គមថា៖ “ផ្ទះដែលខ្ញុំសន្យាថាធ្វេីជូនលោកតាពេលនេះរួចរាល់បាន90%ហេីយ ទោះជាចៅមិនមានលទ្ធភាពជួយលោកតាច្រេីនជាងនេះតែយ៉ាងហោចណាស់ក៏ចៅអាចជួយសំរាលទុក្ខលំបាកលោកតាបានមួយផ្នែកធំ ព្រោះពេលនេះលោកតាមានផ្ទះសមរម្យសំរាប់រស់នៅ មានផ្ទះបាយ នឹងមានបន្ទប់ទឹកសំរាប់ប្រេីប្រាស់ទៀត” ។អ្នកនាង​ បានបន្ថែមទៀតថា “ចៅសូមជូនពរលោកតាចូលរស់នៅផ្ទះថ្មីសូមអោយសុខសប្បាយនឹងមានព្រះជន្មវែង.. បុណ្យកុសលដែលខ្ញុំប្រឹងប្រែងសន្សំទាំងអស់ខ្ញុំសូមចែករំលែកកុសលដល់បងប្អូនទាំងអស់គ្នាផង ជាពិសេសសូមអោយគ្រួសាររបស់ខ្ញុំសុខសប្បាយ ដោយក្តីគោរពពីខ្ញុំ សួស វីសា”៕

Uncategorized

Related posts

Leave a Comment