មិនចាំយូរ ពេលនេះ អ្នកនាង ស្រី អូន ប្រកាសរកលោកពូ ដោយចង់ផ្ដល់ដេីមទុនជូនគាត់រកសុី

មានរឿងដែលកំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីមហាជននៅក្នុងបណ្តាញសង្គម ក្រោយពីគណនីហ្វេសបុកមួយឈ្មោះ Sokhy Phal បានបង្ហោះសាររៀបរាប់អំពីករណីគ្រោះថ្នា ក់ចរាចរណ៍រវាងម៉ូតូរបស់អ៊ុប្រុសម្នាក់ ជាមួយនឹងរថយន្តមួយគ្រឿង ដោយពេលបញ្ចប់

រឿង គឺអ៊ុប្រុសខាងម៉ូតូ បានលុតជង្គង់សំពះខាងម្ចាស់រថយន្ត។ ក្នុងនោះ ម្ចាស់គណនីហ្វេសបុកខាងលើបានប្រាប់លំអិតថា: លោកពូអើយលោកពូ លោកពូវ័យចំណាស់អាយុ៦៨ឆ្នាំទៅហើយ ខំប្រឹងបើកម៉ូតូសង់កូរ៉េដឹកដបស្រាថ្នាំខ្មែរដើរលក់និងរើសសំបកកំប៉ុង

ស្រាបៀរដាក់ថង់ដឹកតាមម៉ូតូស្រាប់តែមកប៉ះជាមួយរថយន្តព្រូស១គ្រឿងខណះពេលធ្វើដំណើរស្របទឹសគ្នាបណ្តាលអោយដួលរងរបួសជើងនិងបែកដកស្រាថ្នាំខូចខាតផងដែរ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង ១១ និង ១០នាទី ថ្ងៃទី ១០ ខែធ្នូ

ឆ្នាំ២០២០ស្ថិតនៅតាមបណ្តោយផ្លូវ២១៧សង្កាត់ស្ទឹងមានជ័យ២ខណ្ឌមានជ័យរាជធានីភ្នំពេញ។ ក្រោយកម្លាំងសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ចុះធ្វើការសម្របសម្រួលលោកពូវ័យចំណាស់វ័យ៦៨ឆ្នាំបានលត់ជង្គង់សំពះទាំងជើងឈឺស្ទើរតែក្រោកឈរមិនរួចសុំទោសខាងម្ចាស់

រថយន្តព្រូសដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង។ យ៉ាងណាបញ្ហានេះ ក៏ត្រូវបានប្រភពដែលស្គាល់ម្ចាស់រថយន្តបានបញ្ជាក់បន្ថែមថា ម្ចាស់ឡានអភ័យទោសតើ ពីដំបូងអ៊ុម្ចាស់ម៉ូតូជិះប៉ះឡានគេហើយ មិនព្រមទទួលខ្លួនខុស ហើយថែមទាំងចង់ទារសំណងគេ ទាល់តែ

ប៉ូលីសមក និយាយប្រាប់គាត់ថាគាត់ខុសទើប គាត់ព្រមទទួល ហើយពីដំបូលម្ចាស់ឡាន ចង់បានត្រឹមតែពាក្យសុំទោសក៏អស់ចិត្តដែរ តែគាត់នៅធ្វើខ្លាំង ចុងក្រោយគាត់លុតជង្គង់សុំទោសខ្លួនឯង ម្ចាស់ឡានមិនបាននៅមើលឡើយ គេដើរចេញ៕

មិនយូរប៉ុន្មានស្រាប់តែ អ្នកនាងស្រីអូន បានប្រកាសរកបុរសម្នាក់នោះថា ហឹម លោកពូអេីយថ្វាយបង្គំដល់ដី🙏🏻ប្រហែលគាត់ភ័យខ្លាំងមិនដឹងរកលុយឯណាសងឡាន😭🙏🏻
ឃេីញរូបភាពនេះខ្លោចចិត្តអាណិតគាត់ណាស់😭ពុកគេពុកយេីងជិះម៉ូតូដឹកអេដចាយប៉ះជាមួយឡានគាត់ថ្វាយបង្គំសុំទោសម្ចាស់ឡាន🙏🏻អរគុណម្ចាស់ឡានដែលអាណិតលេីកលែងទោស🙏🏻
បងប្អូនដែលស្គាល់លោកពូជួយប្រាប់គាត់ផងខ្ញុំចង់ផ្ដល់ដេីមទុនជូនគាត់រកសុី🙏🏻
នឹកស្រម៉ៃកាលប៉ារត់ម៉ូតូឌុបជួបរឿងប្រហែលនេះខ្ញុំខ្លោចចិត្តណាស់😭
ពុកអេីយ🙏🏻😭
អតីតកាលដែលមិនអាចបំភ្លេចបាន😭អ្នកក្រទេីបយល់អារម្មណ៍នេះ

Related posts

Leave a Comment