ក្រសួងវប្បធម៌ ប្រកាសបន្តបិទ សារៈមន្ទីរ រោងកុន រោងល្ខោនគ្រប់ប្រភេទ ទូទាំងប្រទេស

នៅរសៀលថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២០ នេះ តាមរយៈសេចក្ដីប្រកាសពត៌មាន របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថាដោយមើលឃើញពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ក្នុង « ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា » នៅតែបន្តរីករាលដាលទៅក្នុងសហគមន៍ និង ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមបន្តផ្អាកជាបណ្តោះអាសន្នការចូលទស្សនាសារមន្ទីរ រោងភាពយន្ត និងរោងសម្តែងសិល្បៈគ្រប់ប្រភេទ ទូទាំងប្រទេស ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានសេចក្តីជូនដំណឹងសារជាថ្មី។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោក លោកស្រី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានី-ខេត្ត សាធារណជន សមាគមមគ្គុទ្ទេសទេសចរណ៍ ទីភ្នាក់ងារទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ អន្តរជាតិទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងសូមអនុវត្តតាមសេចក្តីជូនដំណឹងនេះ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕

Uncategorized

Related posts

Leave a Comment