ជួយអរជំនួសលោកពូ! ញុំស្រីអូន ជូនថវិកាលោកពូ រស់ ហ៊ន ៥០០០ ដុល្លារ សម្រាប់ព្យាបាលជំងឺ

ថ្មីៗនេះ នៅលើបណ្ដាញសង្គម មានការចែករំលែកព័ត៌មានរបស់លោកពូប៉ូលិសចរាចរណ៍ម្នាក់នៅខណ្ឌច្បារអំពៅ ឈ្មោះ រស់ ហ៊ន តែងឈរធ្វើការបម្រើប្រជាជនហាលថ្ងៃ ហាលភ្លៀង ពុះពារចំពោះការងារ ដោយចេញពីបេះដូងពិតប្រាកដ រហូតត្រូវបានពលរដ្ឋគោរពស្រឡាញ់ និង ចាត់ទុកជាមន្ត្រីដ៏គំរូម្នាក់ ហើយលោកពូបានធ្លាក់ខ្លួនឈឺជាទម្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។ អ្វីដែលកាន់តែគួរឱ្យរំជួលចិត្តនោះ លោកពូមន្ត្រីចរាចរដ៏សែនល្អក្នុងចិត្តពលរដ្ឋ ថែមទាំងខ្វះខាតថវិកាសម្រាប់ព្យាបាលទៀត ។ ដោយឃើញពីស្ថានភាពជំងឺរបស់លោកពូ នាងខ្ញុំស្រីអូននិងស្វាមីបានជូនថវិការ 20,000,000រៀល (5000$ )ដល់លោកពូ រស់ហ៊ន ដែលកំពុងធ្លាក់ខ្លួនឈឺធ្ងន់

ហេីយត្រូវបញ្ជូនជាបន្ទាន់ទៅព្យាបាលនៅប្រទេសថៃ។ក្នុងជីវភាពដែលកំពុងខ្វះខាតរបស់លោកពូ ក្មួយស្ដាប់ហេីយពិតជាអាណិតលោកពូណាស់ក៏សំរេចចិត្តជួយលោកពូភ្លាមៗលោកពូហត់នឿយណាស់ក្នុងការបំពេញការងារនេះ តែគាត់ពិតជាស្រលាញ់ការងារនេះណាស់ក្មួយនៅរង់ចាំស្តាប់ដំណឹងពីលោកពូរហូតជូនពរលោកពូឆាប់ជាផងណាកូនៗលោកពូកំពុងព្រួយបារម្ភណាស់រួមទាំងក្មួយនិងបងប្អូនខ្មែរផងដែរធ្លាប់តែឃេីញលោកពូនៅច្បារអំពៅ តែឥលូវមិនឃេីញលោកពូទៀតសោះហឹម
ជូនបុណ្យផងបងប្អូនខ្មែរ
សំរាប់បងប្អូនដែលចង់ជួយលោកពូអាចទាក់ទងកូនលោកពូបាន
017 795957
លោកពូមានជំងឺសាច់ដុះក្រោមថ្លេីម ឥលូវកំពុងតាមដានថាជំងឺនេះប៉ះពាល់ដល់ថ្លេីមកំរិតណា
សូមអោយគ្រប់យ៉ាងល្អផងចុះ កុំអោយធ្ងន់ធ្ងរអី

Uncategorized

Related posts

Leave a Comment