ខ្លាំងលើសគេ អ្នកជំនួញដ៏ល្បីមួយរូប បរិច្ចាគយ៉ាងច្រើនដល់ទៅ ៥ លានដុល្លារ ជូនរដ្ឋាភិបាលទិញវ៉ាក់សាំងកូវីដ ១៩

តាមរយៈលិខិតថ្លែងអំណរគុណមួយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ជូនដល់សប្បុរសជនជាអ្នកជំនួញមួយរូបឈ្មោះ Tan Sri ; Dr. Chen Lip Keong ដែលបានឧបត្ថម្ភថវិការហូតដល់ ៥ លានដុល្លារជូនរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងកូវីដ ១៩ ។ លោក Tan Sri Dr. Chen Lip Keong គឺជាអ្នកវិនិយោគដ៏ល្បីល្បាញមួយរូបនៅលើពិភពលោកក៏ដូចជានៅកម្ពុជាផ្ទាល់ គេស្គាល់លោកយ៉ាងច្បាស់ថាជាអគ្គនាយកនៃជំនួញកាស៊ីណូ និងសណ្ឋាគារដ៏ល្បីរន្ទឺ គឺណាហ្គាវើល ។ សូមជំរាបជូនថា ការទិញវ៉ាក់សាំងនូវដំណាក់កាលទី ១ នេះសម្ដេច តេជោ ហ៊ុន សែន នឹងបញ្ជាទិញនឹងចំនួន ១ លានដូស ដែលអាចចាក់ជូនប្រជាជនកម្ពុជា​ចំនួន ៥០ នាក់ ហើយអ្នកដែលមានអាទិភាពដំបូងគឺមានដូចជា គ្រូពេទ្យជួរមុខ គ្រូបង្រៀន កងកម្លាំងគ្រប់ប្រភេទ មន្ត្រីយុត្តិធម៌ដូចជាមន្ត្រីផ្នែកបរិស្ថាន ផ្នែកជលផល ជាដើម ។

Uncategorized

Related posts

Leave a Comment