ជី ដេវីត បើកមុខជំនួញថ្មី ផលិតផលនាឡិកាលំដាប់ប្រណីត

តារាចម្រៀង និងតារារ៉េបដ៏មានប្រជាប្រិយភាពខ្ពស់ក្នុងប្រទេសកម្ពុជា ជី ដេវីត កាន់តែមានឈ្មោះបោះសម្លេងខ្លាំង បើទោះបីជាពេលនេះលោកក្លាយជាតារាចម្រៀងឯករាជ្យក៏ដោយ ប៉ុន្តែសម្រាប់ការគាំទ្ររបស់លោកគឺកាន់តែមានសន្ទុះខ្លាំងឡើងៗគួរឲ្យកត់សម្គាល់។

តួយ៉ាងបន្ទាប់ពី ជី ដេវីត ស្ងាត់ពីវិថីសិល្បៈដោយមិនទាន់ឃើញចេញបទចម្រៀងថ្មីៗ តែសង្កេតឃើញថាលោកហាក់មមាញឹកខ្លាំងជាមួយការថតផ្សព្វផ្សាយផលិតផលឲ្យក្រុមហ៊ុនធំៗជាច្រើននៅក្នុងប្រទេសកម្ពុជា។

រីឯមុខជំនួញរកស៊ីជាមួយនឹងគូស្នេហ៍ក៏កាន់តែកាកកប់ខ្លាំង រកពេលសម្រាកសឹងតែគ្មាន។ ជាក់ស្តែងការពីម្សិលមិញស្រាប់តែលោកទើបនឹងចេញវីដេអូមួយបង្ហាញពីហាងថ្មីរបស់លោក ដែលមានទីតាំងលើផ្លូវម៉ៅសេទុង ប៉ុន្តែលោក ជី ដេវីត នៅមិនទាន់បញ្ជាក់ប្រាប់ថាជាហាងលក់អ្វីឡើយ គឺលោកចង់ឲ្យអ្នកគាំទ្រទាយសិន ហើយជួយដាក់ពិន្ទុលើការដេគ័រហាងរបស់លោកថែមទៀតផង។

Uncategorized

Related posts

Leave a Comment