លោកជំទាវ ឱ វណ្ណឌីន ” បុគ្គលដែលភ្លាត់ជេីងធ្លាក់ពីលើអាគារជាន់ទី៥កំពុងតែសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត​ ដែលបច្ចុប្បន្ន​ បានដឹងខ្លួន​ និងនិយាយបាន​ខ្លះៗហេីយ តែស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរនៅឡេីយទេ”

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា ដោយសារមានការសាកសួរច្រេីនលេីករណីបុរសធ្វេីចត្តាឡីស័កនៅសណ្ឋាគារ​ ឡុង​ លីវ​ លោតពីជាន់ទី៥មក​ នៅថ្ងៃទី១០​ ខែធ្នូ​ ឆ្នាំ២០២០​ ហេីយកំពុងតែសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត​ ខ្ញុំសូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថា៖ បុគ្គលនេះកំពុងតែសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត​ ដែលបច្ចុប្បន្ន​ បានដឹងខ្លួន​ និងនិយាយបាន​ខ្លះៗហេីយ តែស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរនៅឡេីយទេ។
តាមការសាកសួរបុគ្គលនេះផ្ទាល់​ គឺគាត់ភ្លាត់ជេីងធ្លាក់មក​ដោយសារភាពរវេីយរវាយរបស់គាត់ដែលជាឥទ្ធិពលនៃការប្រេីប្រាស់ថ្នាំញៀន​ ម្យ៉ាងក៏មានការពាក់ព័ន្ធទៅលេីបញ្ហាជំពាក់លុយគេច្រេីនដែលពាក់ព័ន្ធនឹងគ្រឿងញៀននេះ​។
ការធ្វេីតេស្តទឹកនោមគាត់​ គឺឃេីញមានសារធាតុញៀនប្រភេទ​ អំហ្វេតាមីន។ គាត់មាន​ លទ្ធផលតេស្តអវិជ្ជមាន​វីរុសកូវីដ-១៩ តែតម្រូវឲ្យធ្វេីចត្តាឡីស័កបន្ត​ នៅសណ្ឋាគារ​ ឡុង​ លីវ​ តាំងពីថ្ងៃទី២​ ខែធ្នូ​ មកម្ល៉េះ។ ដូច្នេះ​ ជារឿងផ្ទាល់ខ្លួនគាត់​ មិនមានពាក់ព័ន្ធនឹងបញ្ហាកូវីដ-១៩​ នោះឡេីយ។

សូមអរគុណ

Uncategorized

Related posts

Leave a Comment