អស្ចារ្យណាស់ ស្រីស្អាតជនជាតិខ្មែរ គឺជាម្ចាស់ប្រាសាទបុរាណដ៏ល្បី Brandenbourg ដែលស្ថិតនៅក្នុងប្រទេសលុចសាំប៊ួរ

ថ្មីៗនេះផ្ទុះរឿងភ្ញាក់ផ្អើលខ្លាំងល្បីពេញហ្វេសប៊ុក ក្រោយស្រីស្អាតជនជាតិខ្មែរមួយរូប បានប្រកាសឱ្យដឹងថា ខ្លួន និងស្វាមីខ្លួន គឺជាម្ចាស់ប្រាសាទបុរាណ Brandenbourg (Château-fort de Brandenbourg) ដែលស្ថិតនៅក្នុងប្រទេសលុចសាំប៊ួរ។ ដោយប្រាសាទនេះ គឺជាកន្លែងទេសចរណ៍ល្បីមួយនៅក្នុងប្រទេសលុចសាំបួរ ដែលជាប្រទេសមួយ ស្ថិតនៅក្នុងសហគមន៍អឺរ៉ុប មានព្រំប្រទល់ខាងខាងលិចជាប់ជាមួយបែលហ្សិក ខាងជើងជាប់ប្រទេសអាល្លឺម៉ង់ និងភាគភាគខាងត្បូងជាប់បារាំង។តាមរយៈគណនីហ្វេសប៊ុក ម៉ានិច្ច ម៉ៅ បានរៀបរាប់ថា ៖

« សួស្តីមហាមិត្តទាំងអស់ 😉 យេីងខ្ញុំជាម្ចាស់ប្រាសាទ Brandenbourg (Château-fort de Brandenbourg) ដែលស្ថិតនៅក្នុងប្រទេសលុចសាំប៊ួរ 🇱🇺 (Luxembourg) នៅជិតប្រទេសបារាំង 🇫🇷 អាល្លឺម៉ង់ 🇩🇪 និងប៊ែលស្សុីក 🇧🇪 សូមជូនដំណឹងដល់ភ្ញៀវជាតិនិងអន្តរជាតិថាប្រាសាទយេីងខ្ញុំនៅតែបន្តបេីកទ្វារទទួលស្វាគមន៍ភ្ញៀវចូលទស្សនាធម្មតា ដោយភ្ញៀវទាំងអស់ត្រូវពាក់ម៉ាស ឈគំលាតពីគ្នានិងត្រូវលាងដៃជាមួយអាកុល 👍 ចំពោះភ្ញៀវជនជាតិខ្មែរនឹងទទួលGuideដោយម្ចាស់ប្រាសាទផ្ទាល់តែម្ដង ☺️ នេះជាមោទនភាពមួយដែរនាងខ្ញុំជាជនជាតិខ្មែរមួយរូបបានផ្សារភ្ជាប់ខ្សែលោហិតជាមួយលោកខាងលិច ❤️️ បងប្អូនអាចsaveទុក ក្រែងចប់covidហេី្យ មានបំណងមកលេងខាងប៉ែកអុឺរ៉ុបក៏អាចឈានមកលេងប្រាសាទយេីងខ្ញុំបាន 🏰 ហេី្យបងប្អូនខ្មែរអាចទាក់ទងខ្ញុំផ្ទាល់បាន ខ្ញុំនឹងរីករាយទទួលស្វាគមន៍យ៉ាងកក់ក្តៅ ☺️ សូមអរគុណ សូមជំរាបលាបើតាមរយៈម្ចាស់គណនីហ្វេសប៊ុកខាងលើ ដែលជាជនជាតិខ្មែរ បានបញ្ជាក់ឱ្យដឹងបន្ថែមថា ប្រាសាទបុរាណនេះគឺ សាងសង់ឡើងតាំងពីសត្សវត្សរ៍ទី ១០ និងជាកម្មសិទ្ធបន្តពីដូនតារបស់គ្រួសារស្វាមីរបស់អ្នកនាងតែម្តង ដោយសព្វថ្ងៃអ្នកនាងមានជីវភាពមិនចាញ់អភិជនដទៃៗទៀតនៅក្នុងប្រទេសនោះឡើយ៕

Uncategorized

Related posts

Leave a Comment