តាមរយៈទេពកោសល្យនិង សមត្ថភាពសម្ដែងយ៉ាងល្អ បានធ្វើឲ្យមហាជនជាច្រើន បានស្គាល់ពី តារាសម្ដែងជើងចាស់ អ្នកគ្រូ ញឹម សុខា ដែលបានចូលរួមសម្ដែងនៅក្នុងខ្សែភាពយន្តជាច្រើន និងកំពុងតែមានភាពល្បីល្បាញ នាពេលបច្ចុប្បន្ននេះ ។យ៉ាងណាមិញ រឿងរ៉ាវនៅក្នុងការងារសិល្បៈរបស់ អ្នកគ្រូ ញឹម សុខា ពិតជាមានភាពខុសគ្នាយ៉ាងខ្លាំង ជាមួយនឹងជីវិតពិត ដោយកាលពីថ្មីៗនេះ អ្នកគ្រូ បានរៀបរាប់បង្ហើបពី ទុក្ខលំបាកយ៉ាងកម្សត់ នៅក្នុងការរស់នៅប្រចាំថ្ងៃ ដោយមានជីវភាពក្រីក្រខ្វះខាត សុខចិត្តដើរលាងចានតាមផ្ទះឲ្យគេ ដើម្បីទទួលបានប្រាក់ឈ្នួល ព្រមទាំងមានជំងឺប្រចាំកាយ ថែមទៀតផង។
ដោយឡែក នៅថ្ងៃនេះ ស្រាប់តែបងស្រី ដាណា បានឧបថម្ភថវិការជាច្រើនជូនដល់តារាជើងចាស់រូបនេះ។ ដោយតាមគណនីរបស់លោក អ៊ឹម ជីវ៉ា បានបង្ហោះថា៖ “ជួយស៊ែបងប្អូន លោកស្រី ទ្រី ដាណាជួយឧបត្ថម្ភដល់តារាជើងចាស់ថវិការចំនួន 1000$ ( មួយពាន់ដុល្លារ) !
នៅយប់នេះខ្ញុំបាទ អុឹម ជីវ៉ា បាននាំយកថវិការបស់លោកស្រី ទ្រី ដាណា ចំនួន ១០០០$ មកឧបត្ថម្ភដល់តារាសម្តែងជើងចាស់ អ្នកគ្រូ ញឹម សុខា ដែលមានជីវភាពក្រីក្រខ្វះខាត ដើម្បីដោះស្រាយជីវភាព ! ក្នុងពេលទទួលថវិការអ្នកគ្រូ ញឹមសុខា មានប្រសាសន៍ទាំងអារម្មណ៍រំភើបទឹកភ្នែករលីងរលោងថា ការជួយរបស់លោកស្រីទ្រីដាណា ធ្វើអោយអ្នកគ្រូ រកពាក្យអី្វមកថ្លែងពុំបាន ។ បើទោះបីលោកស្រី ទ្រី ដាណា មិនបានមកមែន តែលោកស្រីទ្រី ដាណា បានផ្តាំផ្ញើសួសុខទុក្ខតាមរយៈលោក អុឹម ជីវ៉ា ដល់អ្នកគ្រូ និងជូន ពរអោយអ្នកគ្រូ ឆាប់ជាសះស្បើយ និងមានសុខភាពល្អ ។”៕
អីយ៉ា! ទីបំផុតតារាសម្តែងជើងចាស់ អ្នកគ្រូ ញឹម សុខា ទទួលបានថវិកាពី ចែ ទ្រី ដាណា ចំនួន…
