មិនទាន់ចប់នោះទេ អាជ្ញាធរចុះទៅដោះស្រាយហើយ តែភាគីជម្លោះបន្តប្តឹងទៅខាងលើទៀត

ក្រោយពីបានឃើញបណ្តាញសង្គមបានបង្ហោះព័ត៌មាន សី្តអំពីជម្លោះនៃការសាងសង់ក្នុងភូមីកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានចុះទៅធ្វើការសម្របសម្រួលជូនភាគីទាំងសងខាង ។

ភាគីអ្នកសាងសង់ឈ្មោះ ឯក គឹមសាន្ត ភេទប្រុស អាយុ ៥៩ឆ្នាំ មុខរបប ជាមន្រី្តប៉ូលីចូលនិវត្តន៍បានរងរបួសដៃខាងឆ្វេងដោយអំពើហឹង្សា ពីឈ្មោះ អាង ណាក់ ភេទប្រុស អាយុ ៤៩ឆ្នាំ មុខរបបជាបុគ្គលិកធនាគារដែលមានផ្ទះល្វែងជា​ប់គ្នា ។

រដ្ឋបាលខណ្ឌដង្កោ បានធ្វើការសម្របសម្រួលទំនាស់ ជូនភាគីទាំងសងខាង តែការសម្របសម្រួលទំនាស់មិនទទួលបានលទ្ធផលទេ ដោយភាគី ពីឈ្មោះ ឯក គឹមសាន្ត មិនសុខចិត្តទទួលការ សម្របសម្រួលឡើយ ហើយបន្តបឹ្តងទៅស្ថាប័នមានសមត្ថកិច្ចថ្នាក់លើទៀត ។

Uncategorized

Related posts

Leave a Comment