អាជ្ញាធរខណ្ឌសែនសុខ ហៅបុរសម្នាក់មកអប់រំ ក្រោយមិនទទួលយកម៉ាសពីក្រុមការងារពេលចុះផ្សព្វផ្សាយពីវិធានការការជំងឺកូវីដ-១៩ (មានវីដេអូ

កាលពីម្សិលមិញ ថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០២០ គណនីហ្វេសបុកឈ្មោះ Bopha Kim បានបង្ហោះវិដេអូឲ្យដឹងពីបុរសម្នាក់ដែលចូលផ្សារដីហុយ ត្រូវបានឲ្យម៉ាស់ពាក់ ស្រាប់តែគាត់ប្រកែកតឹងសរសៃក មិនព្រមពាក់ ថែមទាំងបោះម៉ាស់ចោលទៀត។

ថ្ងៃនេះ រដ្ឋបាលខណ្ឌសែនសុខ បានអញ្ជើញបុរសម្នាក់ឈ្មោះ រនី សាគី អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិច្រាំងចំរេះទី៨ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្រោយបោះចោលមិនទទួលយកម៉ាសពីក្រុមការងារសង្កាត់ភ្នំពេញថ្មី ដែលចុះផ្សព្វផ្សាយពីវិធានការការពារ ទប់ស្កាត់ជំងឺកូវីដ-១៩ ក្រោយព្រឹត្តិការណ៍ «សហគមន៍ ២៨ វិច្ឆិកា» តាមការណែនាំរបស់ក្រសួងសុខាភិបាល។

Related posts

Leave a Comment