ទឹកប្រាក់១លានដុល្លាររបស់ឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវបានយកទៅប្រគល់ជូនលោក សេង ទៀង ដើម្បីចូលរួមទិញវ៉ាក់សាំង ជាមួយសម្ដេចតេជោរួចរាល់ហើយ

នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ នេះ លោក ឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា គ្រុប បាននាំយកទឹកប្រាក់ចំនួន ១លានដុល្លារយកទៅប្រគល់ជូនឯកឧត្ដម សេង ទៀង ដើម្បីចូលរួមទិញវ៉ាក់សាំងចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជារួចរាល់ហើយ។ ទឹកប្រាក់ចំនួន ១លានដុល្លារនេះ លោកឧកញ៉ា បានយកទៅប្រគល់ជូនឯកឧត្ដម សេង ទៀង ដោយផ្ទាល់តែម្ដង។

នេះជាការវិការសប្បុរសដ៏ធំធេងដែលមិនអាចបំភ្លេចបាន ក្នុងការចូលរួមជួយដល់សង្គមរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជានិច្ចកាលលោកឧកញ៉ាវ័យក្មេង ដែលធ្លាប់មានប្រវត្តិជាពលករធ្វើការនៅប្រទេសកូរ៉េរូបនេះតែងតែជួយដល់សង្គមជានិច្ច។ សូមរំលឹកផងដែរថាកាលពីពេលថ្មីៗនេះលោក ឧកញ៉ា ទើបតែបានបរិច្ចាគចំនួន ៦០ម៉ឺនដុល្លារ ព្រមទាំងអង្ករ ៥០តោន ចូលរួមជាមួយសម្ដេចតេជោជួយដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់ផងដែរ។ ការចូលរួមបរិច្ចាគរបស់លោកឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវ បានគេមើលឃើញថាបានធ្វើឡើងមុនគេភ្លាមៗតែម្ដង បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មក ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ១៩ បានឆ្លងចូលដល់សហគមន៍កម្ពុជា។ បន្ទាប់មកឃើញមាន លោកឧកញ៉ា អ្នកឧកញ៉ា ព្រមទាំងសប្បុរសជនជាច្រើនទៀតបានចូលរួមបរិច្ចាគជាបន្តបន្ទាប់។

Uncategorized

Related posts

Leave a Comment