បងប្អូនប្រជាពលរដ្ឋមួយចំនួនធំប្រាកដជាធ្លាប់បានស្គាល់ និងតែងតែឃើញលោកពូប៉ូលិសចរាចរណ៍ម្នាក់នៅខណ្ឌច្បារអំពៅ តែងឈរធ្វើការបម្រើប្រជាជនហាលថ្ងៃ ហាលភ្លៀង ពុះពារចំពោះការងារ ដោយចេញពីបេះដូងពិតប្រាកដ រហូតត្រូវបានពលរដ្ឋគោរពស្រឡាញ់ និងចាត់ទុកជាមន្ត្រីដ៏គំរូម្នាក់ ពេលនេះលែងឃើញលោកពូឈរធ្វើការទៀតហើយ ក៏ព្រោះតែពេលនេះលោកពូធ្លាក់ខ្លួនឈឺជាទម្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។
អ្វីដែលកាន់តែគួរឱ្យរំជួលចិត្តនោះ លោកពូមន្ត្រីចរាចរណ៍ដ៏សែនល្អក្នុងចិត្តពលរដ្ឋ ថែមទាំងខ្វះខាតថវិកាសម្រាប់ព្យាបាលទៀត ។
ដោយឡែកពេលនេះផងដែរ ដោយសារតែកី្តអាណិអាសូរចំពោះលោកពូ អ្នកស្រី ទ្រី ដាណា ក៏បានចូលជួយជា ថវិការ ១ពាន់ដុល្លារ ផងដែរ ។
ឱ្យតែកាត់ផ្លូវច្បារអំពៅ ឃើញលោកពូរហូត ឡើងចាំមុខ តែបាត់មួយរយៈនេះ ប្ដីខ្ញុំក៏ឆ្ងល់ដែរ តាមពិតគាត់ឈឺ ជូនលោកពូ ១ពាន់ដុល្លារ ទុកព្យាបាលជំងឺ ក្រុមការងារនឹងយកជូនលោកពូឆាប់ៗនេះ ជូនពរឆាប់ជា លោកពូ រស់ ហ៊ន ជាប៉ូលិសចរាចរណ៍គំរូ មិនមើលនឹងភ្នែកទេ ឃើញជួយគេរហូត ហាលក្ដៅ ហាលភ្លៀង។
អរគុណដែលអាជ្ញាធរយកចិត្តទុកដាក់ជួយគាត់ ជាពិសេសអភិបាលរាជធានីភ្នំពេញ និងស្នងការនគរបាលរាជធានីភ្នំពេញ បានជួយគាត់ភ្លាមៗ ផ្ដល់ភាពកក់ក្ដៅ។ នាងខ្ញុំ និងស្វាមីគ្រាន់តែចូលរួមចំណែកបន្ថែម សង្ឃឹមថាគាត់អាចបានធូរស្រាលឆាប់ៗ